ខេត្តឧត្តរមានជ័យ ៖ នៅច្រកព្រំដែនអន្តរជាតិអូរស្មាច់ក្រុងសំរោង នៃខេត្តឧត្តរមានជ័យ នារសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ មានការបើកកិច្ចប្រជុំផ្សព្វផ្សាយអនុក្រិត្តរបស់ក្រសួងមហាផ្ទៃ ស្តីពីការផ្តល់សេវាធ្វើបណ្ណ័ព្រំដែនកម្ពុជាថៃ(border pass)ដើម្បីជូនដល់ប្រជាពលរដ្ឋដែលរស់នៅខេត្តជាប់ព្រំដែននៃព្រៈរាជាណាចក្រកម្ពជា ជាមួយ ព្រៈរាជាណាចក្រថៃត្រូវបានក្រសួង មហាផ្ទៃសំរេច យកមកធ្វើនៅច្រកចេញចូលតែមួយនៃរដ្ឋបាលសាលាខេត្តវិញ ។
កិច្ចប្រជុំនេៈរៀបចំឡើងនៅសាលប្រជុំទីស្នាក់ការច្រកអូស្មាច់ ដែលស្ថិតក្រោមអធិបតីភាពលោក ស ថាវី អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងលោក យឹម ធិន ប្រធានក្រុមប្រឹក្សាខេត្ត នាក្នុងឱកាសនោៈអភិបាលខេត្តឧត្តរមានជ័យ ។
លោក ស ថាវី បានណែនាំនិងជំរុញអោយសម្ថកិច្ច និងស្ថាប័នពាក់ព័ន្ធនៃច្រកអន្តរជាតិទាំងអស់ នៅក្នុងខេត្តនិងលោកចៅសង្កាត់ត្រូវធ្វើការធ្វើយ៉ាងណាត្រូវផ្សព្វផ្សាយអនុក្រឹត្តនេះជូនជាដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ព្រំដែននេះក៍ដូចជាប្រជាពលរដ្ឋខេត្តឧត្តរមានជយ័ទាំងមូលអោយបានដឹងជាពត័មានឲ្យបានទូលំទូលាយ ។
លោកបន្តថា ស្ថាប័នសមត្ថកិច្ចនៃច្រកនីមួយៗត្រូវសហការសាមគ្គីគ្នាជាធ្លុងមួយ និងយកចិត្តទុកដាក់ត្រួតពិនិត្យ ហាមឃាត់កាធ្វើសរាចរណ៍លើទំនិញចេញចូលដែលខូចគុណភាព ជាពិសេសនោះត្រូវជួយសម្រួលដល់ការចេញចូលរបស់បងប្អូនប្រជាពលរដ្ឋដែលចូលទៅពិនិត្យសុខភាព និងព្យាបាលជំងឺ នៅមន្ទីពេទ្យសុរិន្ទឲ្យមានភាពរលូនជូនដល់ពួកគាត់ ៕ ប៉ែន នួន