ស្រវឹងស្រាបើករថយន្ដបុករបងភោជនីដ្ឋានហេបភីហ្គ្រៀលបណ្ដាលអោយរងការខូចខាតនិងអ្នកបើករថយន្ដរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាបើករថយន្ដកាមរីហាយព្រីធបុករបងភោជនីដ្ឋាន ហេបភីហ្គ្រៀល បណ្ដាលអោយរងការខូចខាតនិងម្ចាស់រថយន្ដរងបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។

12080883_905821649472896_291038252_n

ហេតុការណ៍គ្រោះថ្នាក់ចរាចណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០១និង០០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៥ តាមបណ្ដោយផ្លូវលេខ១៩៨៦ នៅចំណុចភោជនីដ្ឋាន ហេបភីហ្គ្រៀល ស្ថិតក្នុងសង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញមានរថយន្ដមួយគ្រឿងម៉ាក កាមរីហាយព្រីធ ពណ៍ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2T-2760 បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹងស្រាជោកជាំ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៩៨៦ ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុបានរេចង្កូតឡើងឃឿនជ្រុលទៅបុករបងភោជនីដ្ឋាន ហេបភីហ្គ្រៀល ពេញទំហឹងបណ្ដាលអោយរងការខូចខាតនិងរថយន្ដខូចខាតផ្នែកខាងមុខ ចំណែកម្ចាស់រថយន្ដរងរបួសធ្ងន់ត្រូវបានសាច់ញ្ញាត្តិមកទទួលយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុនិងបានសហការណ៍ជាមួយកម្លាំងជំនាញចុះធ្វើការវាស់វែងយករថយន្ដបង្កយកទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីរងចាំធ្វើការដោះស្រាយនៅពេលក្រោយ ៕

12042043_905821522806242_2142930726_n

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print