ខឹងឪពុកស្តីបន្តោសកុំអោយផឹកស្រា យកកែបកង់វាយក្បាលឪពុករបួសដេរ៥ថ្នេរ

ចែករំលែក៖

ភ្នំពេញ៖ កូនប្រុសតិរិឆានម្នាក់ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនក្រោយពីធ្វើសកម្មភាពយកកែបកង់ទៅវាយក្បាលឪពុកបង្កើតបណ្តាលអោយរងរបួសដេរ៥ថ្នេតព្រោះតែខឹងនិងឪពុកស្តីបន្តោសតិចតួចរឿងកុំអោយផឹកស្រា។

ករណីឃាត់ខ្លួនកូនអត្តញ៉ួខាងលើនេះកាលពីវេលាម៉ោង១៧និង០០នាទីល្ងាចថ្ងៃទី១៨ខែមិថុនាឆ្នាំ២០១៧នៅចំណុចផ្ទះសង់ថ្មី ផ្លូវលំ ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យមានឈ្មោះ សែម ធំ ភេទប្រុសអាយុ៤២ឆ្នាំមុខរបរត់ម៉ូតូឌុប ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវលំ ក្រុម៤ភូមិរោងចក្រសង្កាត់ភ្នំពេញ។ ចំណែកឪពុកបង្កើតដែលរងរបួសនោះមានឈ្មោះ សោ ផាន ភេទប្រុសអាយុ៦៨ឆ្នាំស្នាក់នៅកន្លែងកើតហេតុ។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថា មុននិងឃាត់ខ្លួនជនសង្ស័យខាងលើគឺដោយសារមានបណ្តឹងពីជនរង(ជាឪពុក) បានរាយការណ៍មកថាកូនប្រុសបង្កើតរបស់គាត់វាយគាត់អោយរងរបួស។

តាមការរៀបរាប់របស់ជនរងគ្រោះដែលជាឪពុកបង្កើតបានអោយដឹងថាមុនពេលកើតហេតុកូនប្រុសគាត់បានផឹកស្រាស្រវឹងតាំងពីព្រឹករហូតដល់ល្ងាចឃើញដូចនេះរូបគាត់បានស្តីបន្តូសថាកុំអោយផឹកសុីតទៅទៀតពេលនោះស្រាប់តែកូនអត្តញ៉ួនោះបានទាញយកកែបកង់មកវាយក្បាលរបស់គាត់បណ្តាលអោយរងរបួសបែកក្បាលដេរ៥ថ្នេរទើបគាត់បណ្តឹងអោយសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថារូបគេពិតជាបានវាយឪពុកបង្កើតអោយរបួសពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យកំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាការចាត់ការបន្តតាមផ្លូវច្បាប់៕ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print