តាមការប្រកាសរបស់រដ្ឋាភិបាលអង់គ្លេស បានឲ្យដឹងថា គ្រួរសានិមួយៗដែលរង្គ្រោះ ដោយអគ្គីភ័យឆាប់ឆេះអាគាខុនដូរ Grenfell Tower នៅទីក្រុងឡុង នឹងទទួលបានប្រាក់ជំនួយ៥.៥០០ផលន ក្នុងចំណោមមូលនិធី៥លានផោនសម្រាប់ ជួយដល់ជនរង្គ្រោះ។ ក្រៅពីនេះនៅមានជំនួយជាច្រើនផ្សេងទៀត ផងដែរ។
កាលពីថ្ងៃទី១៨ខែមិថុនា លោកស្រីនាយករដ្ឋមន្ត្រី Theresa May បានប្រកាសថា រដ្ឋាភិបាលនឹង ជួយគ្រាប់គ្រាន់ដល់ អ្នកដែលនៅរស ក្រោយ ការឆេះអាគាខាងលើ នាថ្ងៃទី១៤ខែមិថុនា។នៅពេលនេះដែររដ្ឋាភិបាលនិងការពារ ពលរដ្ឋដែលរងផលប៉ះពាល់ក្រោយការឆេះ អាគា ។ ជនរង្គ្រោះទទួលបានប្រាក់សុទ្ធ ៥០០ផោនក្រៅពីនេះនិងបញ្ចូនទៅតាមកុងធានាគា ។ ប្រាក់ជមនួយនិងកើតឡើង ទៅតាមតម្រូវការជាក់ស្តែងរបស់ពលរដ្ឋដែលប៉ះពាល់។
ក្រៅពីនេះរដ្ឋាភិបាលក៏បានចំណាយប្រាក់១,៥លានផោនទុកសម្រាក់ការពារសុខភាព និងស្មារតីដល់ជនរង្គ្រោះក្នុងគ្រោះអគ្គីភ័យខាងលើ ។លើសពីនេះទៅតៀត ពលរដ្ឋអង់គ្លេសក៏បានរាយអង្គាសបានប្រាស់២,៨លានដុល្លារ សម្រាប់ជួយដល់ជនរង្គ្រោះផងដែរ។
តាមរបាយការចុងក្រោយបំផុត គ្រោះអគ្គីភ័យបានសម្លាប់មនុស្ស ៥៨នាក់ និង៧៨នាក់រងរបួស។ សកម្មភាពស្វែងរកជនរង្គ្រោះនៅក្នុងអាគាដែលឆេះខ្ទេចខាងលើនៅតែបន្ត ដោយសារដោយសារតែនៅមានអ្នកបាត់ខ្លួនជាច្រើន ក្នុងហេតុការនោះ ដោយមិនដឹងថា អ្នកដែលបាត់ខ្លួន មិននៅ ឬក៏ត្រូវភ្លើងឆេះកប់ក្រោមកំនរផេះ៕