ភ្នំពេញ ៖ ក្រុមអ្នកញៀនលេងល្បែងស៊ីសងត្រូវបានសមត្ថកិច្ចនគរបាលមូលដ្ឋាន ឃាត់ខ្លួនបាន៣នាក់ជាមួយនិង អាគក៥ក្បាល ខណៈពេលពួកគេកំពុងតែប្រមូល ផ្តុំគ្នាលេងល្បែងបញ្ជល់មាន់ភ្នាល់ដាក់លុយខុសច្បាប់យ៉ាងសប្បាយកាលពីម៉ោង ៣រសៀលថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០១៧ នៅម្តុំសង្កាត់ក្រាំធ្នង់ ខណ្ឌសែនសុខ។
មន្រី្តនគរបាលខណ្ឌសែនសុខបាននិយាយថា បុរសចំនួន៣នាក់ដែលត្រូវបានឃាត់ខ្លួនខាងលើ មានឈ្មោះ ១/ឡុង រតនា ហៅរ័ត្ន អាយុ២៨ឆ្នាំ គ្មានមុខរបរស្នាក់នៅផ្ទះជួលដីឡូត៍គ្មានលេខ ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ចំណុចកើតហេតុ ២/ ឈ្មោះ សុខ គួង អាយុ ៣៧ឆ្នាំ មុខរបរជាងផ្សារដែកស្នាក់នៅផ្ទះជួលក្នុងភូមិនិងសង្កាត់ទួលសង្កែ ខណ្ឌ ឫស្សីកែវនិង ៣/ឈ្មោះ តុប សុភ័ណ្ឌ អាយុ៣៩ឆ្នាំ គ្មានមុខរបរ ស្នាក់នៅភូមិច្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
សមត្ថកិច្ចបានអោយដឹងទៀតថា ការបង្ក្រាបនេះធ្វើឡើងខណៈដែលមានប្រជា ជន បានរាយការណ៍មកថា មានមនុស្សប្រមាណជា១០នាក់បានកំពុងជួបជុំគ្នា លេង ល្បែងបញ្ជល់មាន់ខុសច្បាប់ នៅចំណុចខាងលើ ទើបកេណ្ឌកម្លាំងមកឆ្មក់ បង្ក្រាបជាក់ស្តែងតែម្តង។
នៅក្នុងការបង្ក្រាបនោះសមត្ថកិច្ចបានចាប់ខ្លួនអ្នកលេងងបាន៣នាក់ រត់រួចមួយ ចំនួន និងរឹបអូសបានវត្ថុតាងមួយចំនួនមានដូចជាលុយចំនួន៥០ម៉ឺនរៀល អាគកចំនួន៥ ក្បាលក្នុងនោះងាប់១ក្បាល ដោយសារប្រកួតចាញ់គេ ខ្នាយដែកចំនួន២គូ និងជញ្ជីងថ្លឹង១គ្រឿងទ្រុងដែកចំនួន៥ ។
សមត្ថកិច្ចបានឃុំខ្លួនពួកគេជាបណ្តោះអាសន្ននៅអធិការដ្ឋាន នគរបាលខណ្ឌសែន សុខ ដើម្បីសួរនាំនិងរៀបចំឯកសារត្រៀមបញ្ជូនទៅតុលាការ ៕ តុង សីហា