ភ្នំពេញ ៖ បើទោះបីជាអាជ្ញាធរនិងសមត្ថកិច្ចខណ្ឌសែនសុខខំបំបែកសំបុកគ្រឿងញៀនដ៍ល្បីល្បាញជាយូមកហើយក៍ដោយក៍ទីតាំងមួយនេះនៅតែមានអ្នកជួញដូរចែកចាយនិងអ្នកប្រើប្រាស់នូវសារធាតុញៀនចង់លើសដើមទាំងនេះហើយដែលធ្វើអោយប្រជាពលរដ្ឋដែលរស់នៅទីនោះកើតក្តីបារម្ភនិងភ័យខ្លាចសារជាថ្មី។
ជាក់ស្តែងកាលពីម៉ោង១២និង០០នាទីព្រឹកថ្ងៃទី១៩ខែមិថុនាឆ្នាំ២០១៧នេះកម្លាំងនគរបាលផ្នែកព្រហ្មទាន់ខណ្ឌសែនសុខបានចុះបង្កាបនិងឃាត់ខ្លួនជនសង្ស៏យប្រុសស្រីចំនួន៣នាក់ដកហូតថ្នាំញៀន១២កញ្ចប់ដោយចោទពីបទជួញដូរនូវសារធាតុញៀនដោយខុសច្បាប់។
សមត្ថកិច្ចនិយាយថាជនសង្ស័យទាំង៣នាក់នោះទី១មានឈ្មោះ ផង់ រស្មី ភេទប្រុសអាយុ១៧ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិបុរីកម្មកសង្កាត់ទឹកថ្លាទី២ឈ្មោះ រិទ្ធ ពិសិ្ធ ភេទប្រុសអាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅសង្កាត់ទឹកថ្លាទី៣ឈ្មោះ ស្រី ច្រឹប ភេទស្រីអាយុ២៧ឆ្នាំមុខរបមិនពិតប្រាកដទាំង៣នាក់ស្នាក់នៅផ្ទះជួលចំណុចកើតហេតុខាងលើ។
ប៉ូលីសនិយាយទៀតថាជនសង្ស័យទាំង៣នាក់នេះគឺត្រូវចោទពីបទជួញដូរនូវសារធាតុញៀនដោយក្នុងនោះដកហូតយកវត្ថុតាងរួមមានម្សៅក្រាមថ្លាសចំនួន១២កញ្ចប់និងសម្ភារៈប្រើប្រាស់១មួយចំនួន។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់រួមនិងវត្ថុតាងកំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការតាមផ្លូវច្បាប់៕ តុង សីហា