ខេត្តកំពង់ឆ្នាំង ៖ សពបុរសម្នាក់នៅសល់តែគ្រោងឆ្អឹង គ្របដណ្តប់ដោយសំលៀកបំពាក់ ត្រូវបានប្រជាពលរដ្ឋបានប្រទះឃើញ នៅក្នុងព្រៃបន្លាយួនមួយកន្លែង ស្ថិតនៅត្រង់ចំណុចព្រែកពពាំង ស្ថិតក្នុងភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុងនិងខេត្តកំពង់ឆ្នាំង ។ ខណៈដែលម្ចាស់ចំការចុះទៅកាប់ព្រៃពន្លិចទឹក កាលពីវេលាម៉ោង ១១និង៣០នាទីថ្ងៃទី១៩មិថុនា២០១៧ ។
សមត្ថកិច្ចបានអោយដឹងថា នៅលើគ្រោងឆ្អឹងសាកសព មានខោគគីពណ៌ស និង ពាក់អាវដៃវែង ។ ក្រោយពីធ្វើការពិនិត្យសាសព សមត្ថកិច្ចស្គាល់អត្តសញ្ញាណជនរងគ្រោះ ដែលគេស្គាល់ថាជាអ្នករត់ម៉ូតូឌុប មានឈ្មោះ សូ សំអាត អាយុ៤៨ឆ្នាំ ស្នាក់នៅផ្ទះជួលមួយកន្លែងស្ថិតនៅក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ជិះម៉ូតូម៉ាកC125សេរីឆ្នាំ២០១៣ ។
សមត្ថកិច្ចបានអោយដឹងថា ពីក្រុមគ្រួសារបានមកពិនិត្យអំពីភិនភាគជនរងគ្រោះ បញ្ជាក់ថា ពិតជាឪពុក របស់ខ្លួនពិតប្រាកដមែន ចំណាំទៅលើអាវ និង ខោ និង មានខ្សែអំបោះពណ៌ក្រហម ។
ក្រុមគ្រួសារបានប្រាប់សមត្ថកិច្ចអោយដឹងថា ជនរងគ្រោះបានបាត់ពីផ្ទះ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧មកម្លេះ អស់រយៈពេល ជាង១ខែទៅហើយ ដោយបាត់ទាំងម៉ូតូមួយគ្រឿងទៀត ។ ក្រោយពេលបាត់ពួកគាត់បានខិតខំដើររកដែរ តែរកមិនឃើញ តាំងពីពេលនោះមក និង ពុំបានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចដែរ ។
ម្ចាស់ចំការបានអោយដឹងថា នៅថ្ងៃ១៩ មិថុនា រូបគាត់បានដឹកគោយន្តមកកាប់ព្រៃ បន្លាយួន នៅក្នុងចំការ ក្នុងពេលដែលកំពុងតែកាប់នោះ ស្រាប់តែប្រទះឃើញគ្រោងឆ្អឹងសាកសព ហើយបានរាយការណ៍ទៅអាជ្ញាធរ និង សមត្ថកិច្ច និងធ្វើអោយមានការភ្ញាក់ផ្អើលតែម្តង ។
សមត្ថកិច្ចបានអោយដឹងថា ក្រោយពីពិនិត្យគ្រោងឆ្អឹងសាកសពរួចសមត្ថកិច្ច បានធ្វើការសន្និដ្ឋាជាបឋមថា ករណីនេះ ជាករណីប្លន់សម្លាប់ជនរងគ្រោះយកម៉ូតូ ។ ចន្ថា