ទីតាំងម៉ាស្សាផ្លូវ២០០៤តែងតែបន្លំលួចលុយភ្ញៀវនៅតែបន្តជាជីបដដែល

ចែករំលែក៖

ភ្នំពេញ៖ ទីតាំងម៉ាស្សាមួយកន្លែងដែលល្បីខាងលួចបន្លំយកលុយភ្ញៀវជាញឹកញ៉ាប់ហើយក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការតែមិនបានប៉ុន្មានក៏មកបើកប្រកបអាជីវកម្មនិងលួចយកលុយភ្ញៀវជាបន្តបន្ទាប់។

ជាក់ស្តែង​ នៅវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី១៩​ ខែមិថុនា​ ឆ្នាំ២០១៧​ មានបុរសម្នាក់បានចូលមកទីតាំងខាងលើហើយអោយនារីទាំងនោះម៉ាស្សាខណះកំពុងកោសខ្យល់ស្រាប់តែស្រ្តីម៉ាស្សាបន្លំលួចលុយអស់២០០$ ទើបបង្កការភ្ញាក់ផ្អើកដល់សមត្ថកិច្ចចុះមកអន្តរាគមន៍ភ្លាមៗ។ ដែលទីតាំងខាងលើនេះនៅតាមបណ្តោយផ្លូវ២០០៤​ ភូមិត្រពាំងល្វា​ សង្កាត់កាកាប​ ខណ្ឌពោធិ៍សែនជ័យ។

តាមការរៀបរាប់ប្រាប់ពីជនរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុរូបគេមានអាការៈមិនស្រួលខ្លួន ក៏ជិះម៉ូតូឌុបចូលទៅរកសេវាកម្មម៉ាស្សានៅកន្លែងកើតហេតុខាងលើ ។ គ្រាន់តែចូលទៅដល់ភ្លាមនារីម៉ាស្សាបានប្រាប់គាត់ថាស្រាតខោចេញ ហើយដេកផ្កាប់មុខទៅដើម្បីអោយនារីនោះម៉ាស្សាអោយ។ ខណះកំពុងកោសខ្យល់ស្រាប់តែរូបគាត់គិតថាខ្លាចនារីទាំងនោះបន្លំលួចលុយគាត់ក៏ស្ទុះទៅចាប់ខោបើកកាបូបបាត់លុយស្រាប់តែបាត់លុយនៅក្នុងការបូបសរុប២០០ដូល្លារទើបរត់ទៅប្តឹងសម្ថកិច្ចចុះមកអន្តរាគមន៍។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់ចុះណុចកើតហេតុនិងហៅនារីម៉ាស្សាទាំងនោះទៅធ្វើការសាកសួនៅប៉ុស្តិ៍នគរបាលកាកាប។ គួបញ្ជាក់ថាទីតាំងខាងលើតែងតែបន្លំលួចលុយភ្ញៀវជាញឹកញាប់ហើយក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួននិងបញ្ជូនទៅតុលាការតែមិនបានយូប៉ុន្មានក្រុមនារីទាំងនោះក៏ចេញមកវិញនិងប្រកបអាជីវកម្មដដែលរីក៏ម្ចាស់ទីតាំងខាងលើមានខ្នងជាអ្នកធំទើបសមត្ថកិច្ចគ្មានវិធានការដើម្បីបិតទីតាំងខាងលើ ៕ សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print