អា​មេ​រិ​ក​និង​ចិន​ព្រមព្រៀង​កាត់​បន្ថយ​ឧស្ម័ន​ពុល

ចែករំលែក៖

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ អា​មេ​រិ​ក​របស់​ប្រធានាធិបតី​ចិន​លោក​ស៊ី​ ជី​ន​ពីង​ មេដឹកនាំ​ប្រទេស​ទាំង​ពីរ​បាន​ សម្រេច​នូវ​កិច្ច​សហប្រតិបត្ដិការ​មួយ​ ជាមួយ​ចិន​ក្នុង​វិស័យ​អាកាសធាតុ​ដោយ​ប៉េ​កាំ​ង​នឹង​ប្រកាស​បង្កើត​កូតា​ជាតិ​នៃ​ ការ​បញ្ចេញ​ផ្សែង​ពុល​កម្រិត​ទាប​បំផុត​ចាប់ពី​ឆ្នាំ​២០១៧​ទៅ​។​

gdr

​ជាមួយនឹង​កិច្ចព្រមព្រៀង​ខាងលើ​គឺ​ ជា​លទ្ធផល​ដ៏​កម្រ​ខណៈ​ដែល​ប្រទេស​ទាំង​ពីរ​កំពុង​ប្រឈម​មុខ​នូវ​បញ្ហា​ជា​ច្រើន​។​ មេដឹកនាំ​ទាំង​ពីរ​បាន​ចេញ​សេចក្ដី​ថ្លែង​ ការណ៍​រួម​ចិន​-​អា​មេ​រិ​ក​ស្ដី​ពី​អាកាស​ ធាតុ​ដែល​ជា​ចំណែក​មួយ​ជួយ​ជំរុញ​និង​ ផ្ដល់​សន្ទុះ​ដល់​ការ​ស្វែងរក​កិច្ចព្រមព្រៀង​ ពិភពលោក​ ។​

​បើ​តាម​អ្នក​ទទួលខុសត្រូវ​អា​មេ​រិ​ក​ ចាប់ពី​ឆ្នាំ​២០១៧​ទៅ​ចិន​គ្រោង​នឹង​ដាក់​ឱ្យ​ដំណើរការ​ទីផ្សារ​កូតា​បញ្ចេញ​ឧស្ម័ន​ ពុល​ CO2​ ដែល​នឹង​កំណត់​កម្រិត​បរិ​ មា​ណ​នៃ​ការ​បញ្ចេញ​ផ្សែង​និង​ជា​ការ​លើក​ ទឹកចិត្ដ​ឱ្យ​មានការ​កាត់​បន្ថយ​ការ​បញ្ចេញ​ ឧស្ម័ន​ផ្ទះ​កញ្ចក់​ក្នុង​វិស័យ​ឧស្សាហកម្ម​ ។​ ការ​បង្កើត​ទីផ្សារ​ផ្សែង​ពុល​នេះ​គឺជា​លទ្ធផល​នៃ​ការ​ដក​ពិសោធន៍​ដែល​ក្រុមហ៊ុន​ ឧស្សាហកម្ម​បំពុលបរិយាកាស​ខ្លាំង​បាន​ចាប់ផ្ដើម​អនុវត្ដ​រួច​មក​ហើយ​ក្នុង​កម្រិត​ តំបន់​លើ​វិស័យ​មួយ​ចំនួន​ដូច​ជា​រោងចក្រ​ ផលិត​អគ្គិសនី​ គីមី​ និ​ស៊ីម៉ង់ត៍​។​

​ក្នុង​ជំនួប​នៅ​ទីក្រុង​ប៉េ​កាំ​ង​កាលពី​ខែវិច្ឆិកា​ ឆ្នាំ​២០១៤​ លោក​អូ​បា​ម៉ា​ និង​ លោក​ស៊ី​ ជី​ន​ពីង​ បាន​ប្រកាស​ព្រម​ ព្រៀម​ជា​លើក​ដំបូង​និង​បាន​សន្យា​កាត់​ បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ពី​២៦​ទៅ​២៨​ភាគ​ រយ​នៅ​ឆ្នាំ​២០២៥​ បើ​ប្រៀប​ទៅ​នឹង​ឆ្នាំ​ ២០០៥​ ចំណែក​ចិន​នៅ​ឆ្នាំ​២០៣០​ ។​ នៅ​ ថ្ងៃនេះ​ជា​លើក​ទី​មួយ​ដែល​ចិន​បាន​ផ្ដល់​ កាលបរិច្ឆេទ​ជា​ផ្លូវការ​កំណត់​យក​ឆ្នាំ​ ២០១៧​ជា​ឆ្នាំ​ចាប់ផ្ដើម​ ៕

...

ប្រែសម្រួល៖ ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print