នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ អាមេរិករបស់ប្រធានាធិបតីចិនលោកស៊ី ជីនពីង មេដឹកនាំប្រទេសទាំងពីរបាន សម្រេចនូវកិច្ចសហប្រតិបត្ដិការមួយ ជាមួយចិនក្នុងវិស័យអាកាសធាតុដោយប៉េកាំងនឹងប្រកាសបង្កើតកូតាជាតិនៃ ការបញ្ចេញផ្សែងពុលកម្រិតទាបបំផុតចាប់ពីឆ្នាំ២០១៧ទៅ។
ជាមួយនឹងកិច្ចព្រមព្រៀងខាងលើគឺ ជាលទ្ធផលដ៏កម្រខណៈដែលប្រទេសទាំងពីរកំពុងប្រឈមមុខនូវបញ្ហាជាច្រើន។ មេដឹកនាំទាំងពីរបានចេញសេចក្ដីថ្លែង ការណ៍រួមចិន-អាមេរិកស្ដីពីអាកាស ធាតុដែលជាចំណែកមួយជួយជំរុញនិង ផ្ដល់សន្ទុះដល់ការស្វែងរកកិច្ចព្រមព្រៀង ពិភពលោក ។
បើតាមអ្នកទទួលខុសត្រូវអាមេរិក ចាប់ពីឆ្នាំ២០១៧ទៅចិនគ្រោងនឹងដាក់ឱ្យដំណើរការទីផ្សារកូតាបញ្ចេញឧស្ម័ន ពុល CO2 ដែលនឹងកំណត់កម្រិតបរិ មាណនៃការបញ្ចេញផ្សែងនិងជាការលើក ទឹកចិត្ដឱ្យមានការកាត់បន្ថយការបញ្ចេញ ឧស្ម័នផ្ទះកញ្ចក់ក្នុងវិស័យឧស្សាហកម្ម ។ ការបង្កើតទីផ្សារផ្សែងពុលនេះគឺជាលទ្ធផលនៃការដកពិសោធន៍ដែលក្រុមហ៊ុន ឧស្សាហកម្មបំពុលបរិយាកាសខ្លាំងបានចាប់ផ្ដើមអនុវត្ដរួចមកហើយក្នុងកម្រិត តំបន់លើវិស័យមួយចំនួនដូចជារោងចក្រ ផលិតអគ្គិសនី គីមី និស៊ីម៉ង់ត៍។
ក្នុងជំនួបនៅទីក្រុងប៉េកាំងកាលពីខែវិច្ឆិកា ឆ្នាំ២០១៤ លោកអូបាម៉ា និង លោកស៊ី ជីនពីង បានប្រកាសព្រម ព្រៀមជាលើកដំបូងនិងបានសន្យាកាត់ បន្ថយឧស្ម័នផ្ទះកញ្ចក់ពី២៦ទៅ២៨ភាគ រយនៅឆ្នាំ២០២៥ បើប្រៀបទៅនឹងឆ្នាំ ២០០៥ ចំណែកចិននៅឆ្នាំ២០៣០ ។ នៅ ថ្ងៃនេះជាលើកទីមួយដែលចិនបានផ្ដល់ កាលបរិច្ឆេទជាផ្លូវការកំណត់យកឆ្នាំ ២០១៧ជាឆ្នាំចាប់ផ្ដើម ៕
ប្រែសម្រួល៖ ម៉ែវ សាធី