កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតធ្ងន់និងកម្លាំងព្រហ្មទណ្ឌខណ្ឌ៧មករា សហការជាមួយសមត្ថកិច្ចខេត្តកំពង់ស្ពឺ ចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី សមគំនិតក្នុងអំពើលួចមានស្ថានទម្ងន់ទោស ប្រើអាវុធគ្រឿងផ្ទុះ និងទទួលផលចោរកម្ម

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ដែលពាក់ព័ន្ធករណីសមគំនិតក្នុងអំពើលួចមានស្ថានទម្ងន់ទោស ប្រើអាវុធគ្រឿងផ្ទុះ គ្រាប់រំសេវគ្រប់ប្រភេទដោយគ្មានការអនុញ្ញាត និងទទួលផលចោរកម្ម ត្រូវបានកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្លាំងព្រហ្មទណ្ឌខណ្ឌ៧មករា សហការជាមួយសមត្ថកិច្ចខេត្តកំពង់ស្ពឺ  ចាប់ខ្លួន តាមដីការ បង្គាប់អោយនាំខ្លួន របស់ លោក កែវ មុនី ចៅក្រមសើុបសួរនៃសាលាដំបូងរាជធានីភ្នំពេញ។ ហេតុការចាប់ខ្លួននេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ នៅចំណុច ភូមិបាក់ក ឃុំជ្រៃញែក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

Form Side

សមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌ៧មករា បានប្រាប់អោយដឹងថា ជនសង្ស័យខាងលើនេះ មានឈ្មោះ ឈុំ សូនី ហៅណុប ភេទប្រុស អាយុ៤១ឆ្នាំ ស្នាក់នៅភូមិបាក់ក ឃុំជ្រៃញែក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងមុខរបរមិនពិតប្រាកដ ។

គួររំលឹកផងដែរ ជនសង្ស័យរូបនេះ បានសមគំនិតក្នុងអំពើលួចមានស្ថានទម្ងន់ទោស ប្រើអាវុធគ្រឿងផ្ទុះ គ្រាប់រំសេវគ្រប់ប្រភេទដោយគ្មានការអនុញ្ញាត និងទទួលផលចោរកម្ម ដែលក្រុមប្លន់ប្រដាប់អាវុធបានធ្វើសកម្មភាពក្នុងរាជធានីភ្នំពេញកន្លងមក នៅចំណុច ផ្ទះលេខ៤៥E0 ផ្លូវលំ ក្រុម៥០ ភូមិ១៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៥ និងនៅចំណុច មុខសាលារៀនទួលស្វាយព្រៃ ផ្លូវលេខ១៩៩ ក្រុម២៤ ភូមិ០៥ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៥ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ច នាំយកមកឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌ៧មករា ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ៕

image1

ដោយ៖ ស រស្មី

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print