វិលរកការសម្តែងវិញ ហ៊ិន ចាន់នីរ័ត្ន ឡើងថ្លៃខ្លួនទ្វេដង

ចែករំលែក៖

ភ្នំពេញ៖ ក្រោយបាត់មុខពីការសម្តែងភាពយន្តអស់រយៈពេលជាយូ តារាសម្តែង និងពិធីករ ហ៊ិន ចាន់នីរ័ត្ន បានធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ខ្លាំងជាមួយនឹងការបង្ហាញវត្តមានក្នុងភាពយន្តខ្នាតធំមួយ។ នៅពីក្រោយការវិលត្រឡប់នេះត្រូវបានគេលើកឡើងថា ព្រោះតែនាងទទួលបានតម្លៃខ្លួនទ្វេដងបើធៀបនឹងតួស្រីល្បីឈ្មោះមួយចំនួន។

ហ៊ិន ចាន់នីរ័ត្ន ជាតារាស្រីដែលមិនធ្លាប់ជំពប់នឹងរឿងអាស្រូវ ហើយការងារជាពិធីកររបស់នាងក៏ទទួលបានជោគជ័យខ្ពស់ដែរ។ នាងហាក់មិនចង់ប្រឡូកក្នុងអាជីពសម្តែងច្រើននោះទេព្រោះតែនាងមិនមានពេលគ្រប់គ្រាន់។ អ្នកគាំទ្រនាងភ្ញាក់ផ្អើលក្រោយពីពិធី​ការិនី​ទូរទស្សន៍​បាយ័ន​រូប​នេះ​បាន​បង្ហាញ​វត្ត​មាន​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ក្នុង​ការ​សម្តែង​ភាព​យន្ត​បុរាណ​រឿង​”ធ្មប់”​របស់​ផលិត​កម្ម មាតុ​ចក្រ។

តាម​ការ​ទម្លាយ​ពី​ក្រុម​ការ​ងារ​ផលិត​បាន​លើក​ឡើង​ថា ទម្រាំ​នឹង​តារា​ស្រី​រូប​នេះ​សម្រេច​ចិត្ត​ចូល​ថត​ភាព​យន្ត​វិញ​គឺ​មិន​ងាយ​ទេ ពិសេស​ទាក់​ទង​នឹង​ពេល​វេលា​។ ប្រភ​ព​​បន្ត​ថា អ្វី​ដែល​កាន់​តែ​ធ្វើ​ឲ្យ​ផលិត​ករ​ភ្ញាក់​ផ្អើល​គឺ​ការ​ទាម​ទារ​តម្លៃ​​ខ្លួន​ថត​មួយ​ដ៏​ខ្ពស់​ស្ទើ​តែ​គុណ​នឹង​ពីរ​បើ​ធៀប​ជា​មួយ​នឹង​តារា​សម្តែង​ល្បីផ្សេងៗ​។ ប្រភព​បន្ត​ថា តារា​សម្តែង​ស្រី​ល្បី​ឈ្មោះ​ខ្លះ​ទទួល​បាន​តម្លៃ​ខ្លួន​ថត​មួយ​រឿង​ប្រមាណ​ពី​ ២​ពាន់ ទៅ ៣ពាន់​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​ ប៉ុន្តែ​ហិន ចាន់​នីរ័ត្ន​វិញ​ឡើង​ដល់​ជាង​៥ពាន់​ដុល្លារ​អាមេរិក​សម្រាប់​ការ​ថត​រឿង​នេះ​។

មាន​ការ​លើក​ឡើង​ថា នាង​សម្រេច​ចិត្ត​ផ្តល់​ពេល​ពេលា២​ថ្ងៃប៉ុ​ណ្ណោះ​ក្នុង​មួយ​សប្តាហ៍​ ប៉ុន្តែ​នាង​គោ​រព​ពេល​វេលា​បាន​ល្អ។​ មាន​ការ​លើក​ឡើង​ដែរ​ថា​ក្នុង​រឿង​នេះតម្រូ​វឲ្យ​មាន​តារា​សម្តែ​ង​ស្រី​ទន់​ភ្លន់​ស្រគត់​ស្រគុំ ដូច​ជា​រូប​នាង​ ហើយ​ផលិ​តករ​​ចង់​ឲ្យ​​ទស្ស​និក​ជន​ប្លែក​ភ្នែក​ជា​មួយ​ស្នា​ដៃ​សម្តែង​របស់​តារា​ស្រី​រូប​នេះ​គ្រាដែ​ល​ តារា​ស្រី សុខ សោ​ម៉ា​វត្តី គឺ​បាន​ចូល​រួម​សម្តែងស្ទើ​រ​គ្រប់​ផលិត​កម្ម​ទៅហើ​យ​ ហើយទស្សនិកជនក៏ចង់ឃើញអ្វីដែលថ្មីផងដែរ។

នៅ បាយ័ន​ ហ៊ិនចាន់នីរ័ត្នក្តាប់​បាន​កម្ម​វិធី​កម្សាន្ត​ចំនួន​៤ក្នុង​ដៃគឺ​កម្ម​វិធី​ “ឆាឆាឆា “, “ពិភព​រីក​រាយ”,”វិស្ស​មកាល​តន្ត្រី​”, និង”The Style”។នាងមិន​បាន​បញ្ជាក់​អំពី​តម្លៃ​ខ្លួន​នៃ​ការ​ថត​ទេ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ផង​ដែរ​នោះគឺ​គុណ​ភាព​រឿង ដើម្បី​ប្រា​កដ​ថា​ជា​រឿង​ដែល​នឹង​ទទួល​បាន​ការ​គាំ​ទ្រ​ច្រើន​នៅពេ​ល​ចាក់​បញ្ចាំង។

ហ៊ិនចាន់​នី​រ័ត្នបញ្ជាក់​កាល​ពី​កន្លង​ទៅ​ថា​ការ​បាត់​មុខ​លើ​វិស័យភាព​យន្ត​ជាង​២​ឆ្នាំ​មក​ហើយអវ​ត្ត​មាន​ពី​វិស័យ​នេះត្រូវ​បាន​នាង​បញ្ជាក់​ថាមិនមែន​មក​ពី​ខ្លួន​ឈប់​ថតឬ​ផលិត​កម្ម​ឈប់​ហៅ​ឡើយពោល​មក​ពី​មិន​មាន​ពេលគ្រ​ប់​គ្រាន់និង​តម្លៃ​ថតមិន​ត្រូវ​ថ្លៃ​គ្នា។

នាង​ថា​កន្លង​មក​នេះមា​ន​ផលិត​ករ​ច្រើនបាន​ទាក់​ទងចង់​បាន​នាង​ទៅ​ថត​ភាព​យន្ត​ឲ្យប៉ុន្តែ​នាង​​មិន​​មាន​​ពេល​​គ្រប់​គ្រាន់ត្បិត​អី​រាល់​ថ្ងៃ​នាងត្រូវ​​កាន់​កម្ម​វិធី​ច្រើន​នៅ​ស្ថា​នីយ​ទូរ​ទស្សន៍​បាយ័ន។តារា​ស្រី​សម្រស់​បាន​រូប​នេះ​បញ្ជាក់​ថាក្នុង​រយៈ​ពេល​១អាទិត្យ​នាង​មាន​ការ​ងារ​នៅ​ទូរទស្សន៍​បាយ័ន​ពី៣​ទៅ​៤​ថ្ងៃ​ហើយពេល​ខ្លះ​ចុះ​ទៅ​ខេត្ត​ទៀត​។នាង​ថាពេល​ខ្លះ​ចង់​ទទួល​ថត​ភាព​យន្ត​ដែរ​ប៉ុន្តែ​មិន​ចង់​ប៉ះ​ពាល់​ការ​ងារ​ស្នូល​ទើបប​ដិសេធ​ ៕  វឌ្ឍនា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print