អ ស ប តែងតាំងមន្ត្រីការបរទេសរុស្ស៊ី ធ្វើជាប្រធានអង្គការប្រឆាំងភេរវកម្ម

ចែករំលែក៖

មន្ត្រីការបរទេសរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិ ត្រូវ បានតែងតាំងធ្វើជា ប្រធាន ការិយាល័យ ប្រឆាំងភេរវកម្ម របស់អង្គការសហប្រជាជាតិ។អគ្គលេខាធិការធិការអង្គការសហប្រជាជាតិ លោក​ Antonio Guterresនៅថ្ងៃទី​២២ខែមិថុនា បានប្រកាស ពីការសម្រេច ជ្រើសរើសមន្ត្រីការបរទេសរុស្ស៊ីឲ្យកាន់តំណែងដ៏សំខាន់ខាងលើ ក្នុងពេលដែល ការវាយប្រហារភេរវកម្មនៅជុំវិញពិភពលោកកើនឡើង។

អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក​ Farhan  Haq​បានឲ្យដឹងថា  អគ្គរដ្ឋទូតរុស្ស៊ី ឈ្មោះ​Vladimir Voronkovជាបុគ្គលដែលមានបទ ពិសោធ ជាង​៣០ឆ្នាំនៅក្នុងវិស័យ ការបរទេស របស់អង្គការសហប្រជាជាតិ ។ លោក​Vladimir Voronkov និងផ្តល់យុទ្ធសាស្ត្រ សម្រាប់ល្អៗសម្រាប់ប្រឆាំង ក្រុមភេរវកម្ម។

ការតែងតាំងមន្ត្រី ការបរទេសរុស្ស៊ី​ ធ្វើជាប្រធាន ការិយាល័យប្រឆាំងភេរវកម្ម បង្ហាញឲ្យឃើញថា  តួនាទីរបស់រុស្ស៊ី មានសារសំខាន់យ៉ាងខ្លាំង នៅក្នុងសង្គ្រាមប្រឆាំងក្រុមភេរវកម្ម។នៅពេលនេះដែររុស្ស៊ីបានចូលរួមយ៉ាងសកម្មនៅក្នុង សកម្មភាព ប្រឆាំងភេរវកម្មនៅលើពិភពលោក ក្នុងនោះមានក្រុមភេរវកម្ម​ IS នៅស៊ីរីជាដើម។​

មន្ត្រីការបរទេស បណ្តាប្រទេសលោកខាងលិច ក៏បានលើកឡើង​ដែរ​ថា រាល់សកម្មភាពប្រឆាំងភេរវកម្ម គឺត្រូវមានកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ី ទើប ការវាយប្រហារ មានប្រសិទ្ធិភាព ពិតប្រាកដ។

ពាក់ព័ន្ធនិងសកម្មភាពវាយប្រហារភេរវកម្ម នៅក្នុងប្រទេសអីរ៉ាក់ កម្លាំងទាហាន ប្រទេសនេះបាន​រំកិល​​ទៅមុខ​បាន​យឺតៗ​​ពេល​វាយចូលដល់​ដល់​សង្កាត់​ក្រុង​ចំណាស់ ដែល​មាន​ផ្លូវ​ក្រវេច​ក្រវៀន​តូច​ចង្អៀត​ និង​មាន​ប្រជាជន​រស់​នៅ​កកកុញ​ខ្លាំងប៉ុន្តែ​​ការ​ប្រយុទ្ធលើ​សមរភូមិ ​នៅ​តែ​មាន​សន្ធឹក​ខ្លាំងតាម​​ផែនការ​ដដែល។ កង​ទ័ព​អ៊ីរ៉ាក់ បាន​ចូល​កាន់​តែ​កៀក​ក្រុង​ចាស់និង​​ផ្តើម​​​ឡោម​ព័ទ្ធខ្ទប់​​ក្រុងនេះ​គ្រប់​​ជ្រុង ដោយ​រុល​ពី​ត្បូង​តាម​រយៈ​​ជំនួយ​ពី​កង​ប្រដាប់​អាវុធ​ធុន​ធ្ងន់ហើ​យដេញ​​ក្រសោប​ចុះពី​​ជើងទៅ​ខ្ទប់​នៅ​ជ្រុង​ខាង​កើត ដែល​ខណ្ឌ​ដោយ​​ទន្លេ Tigre។​

បើ​តាម​សេចក្តី​ប្រកាស​របស់​មេបញ្ជាការ​កង​ពល​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្ម​អ៊ីរ៉ាក់លោកឧត្តមសេនីយ៍ អាប់ដែល ហ្កានី អាល់អាសាឌី ឧបសគ្គមានកាន់​តែ​​ច្រើនហើយពួក​​ជីហាត​រដ្ឋ​អ៊ីស្លាម ក៏​ហាក់​ដូច​ជា​ក្រាញ​និង​ធុន​កាន់​តែ​ខ្លាំង​ឡើងៗ ព្រោះ​ថា សង្កាត់​នេះ​ជា​ជង្រុកនិង​ជា​កម្លាំង​​ចុង​ក្រោយ​របស់​ពួក​គេ​ហើយ !ដូច្នេះគ្មានអ្វី​ដែល​​ត្រូវ​​ខ្លាច​​ទៀត​ទេ។​

សូម​បញ្ជាក់​ថារដ្ឋាភិបាល​អ៊ីរ៉ាក់ បាន​បើកប្រតិបត្តិការ​​រំដោះ​ក្រុង​ម៉ូស៊ូលក្រុង​ទី​ពីរ​របស់ប្រទេស​ អស់​រយៈ​ពេល​៨​ខែ​មក​ហើយ​។ប្រតិបត្តិការ​នេះ​បាន​ទទួល​ការ​គាំទ្រ​​យ៉ាង​ច្រើន​ពី​សំណាក់​សម្ព័ន្ធអន្តរជាតិ​ដឹកនាំ​ដោយ​អាមេរិក។​គឺទើប​តែ​កាលពី​​​ថ្ងៃអាទិត្យ​មក ​កងទ័ព​អ៊ីរ៉ាក់​បាន​​​សម្រុកប្រយុទ្ធដណ្តើមយក​​​ទី​តាំង​ចុងក្រោយ​របស់​ពួក​ជីហាត​នៃ​​សង្កាត់​ក្រុងម៉ូស៊ូល​ចាស់​។ប៉ុន្តែ​ពួក​ជីហាត​បាន​​បាញ់​កាំភ្លើង​ត្បាល់​ស្ទើរ​ឥត​ដាច់និង​​កម្លាំងចាប់​លប​បាញ់ ព្រម​ទាំង​ដាក់​បង្កៃ​គ្រាប់​បែក​ច្នៃ​ ជា​ច្រើន​ស្ទើរ​គ្រប់​ទិសទីតបប្រឆាំង​​នឹង​កង​កម្លាំងទ័ព​រដ្ឋ​អ៊ីរ៉ាក់។ពុំ​ទាន់​មាន​តុល្យការ​ច្បាស់​លាស់​ស្តី​អំពី​ចំនួន​ជន​រងគ្រោះ​ទេ តែ​មាន​​អ្នក​កាសែត​បារាំង​ម្នាក់ដែល​រង​របួស​ខ្លាំង​ក្នុង​បំផ្ទុះគ្រាប់​មីន បាន​ស្លាប់ ​ពីរ​នាក់​ទៀតបាន​រង​របួស អ្នក​កាសែត​ជាតិ​គួដឌីស្ថាន​ម្នាក់​ទៀត​ក៏​បាន​ស្លាប់​ដែរ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print