សិស្សជាច្រើនត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង ក្រោយការវាយប្រហារពីក្រុមភេរវកម្ម​ IS

ចែករំលែក៖

មន្ត្រីប៉ូលិសហ្វីលីពីនបានឲ្យដឹងថា នៅព្រឹកថ្ងៃទី​២១ខែមិថុនានេះ ក្មាន់កាំភ្លើង​ក្រុមភេរវកម្ម​ IS ​បានបើកការវាយប្រហារទៅលើសាលារៀននៅស្រុក​Pigcawanyanភាគខាងជើង​កោះមីនដាណាវ​  ហើយគ្រប់គ្រងសាលារៀននោះ ចាប់សិស្សនិង លោកគ្រូអ្នកគ្រូងធ្វើជាចំណាបខ្មាំង។

ការវាយប្រហារខាងលើ កើតឡើងក្រោយពេលដេលទាហានហ្វីលីពីន បានបើកការ​វាយប្រហារទៅលើទីតាំង របស់ក្រុម​ IS នៅទីក្រុងម៉ារ៉ាវី ។ ការចាប់សិស្សជា​ចំណាប់ខ្មាំង អាច ជាការដោះដូរ ឲ្យទាហានរដ្ឋាភិបាលបញ្ចប់ការវាយប្រហារ ក្រុមភេរវកម្ម​នៅម៉ារ៉ាវី។

យោងតាមសេចក្ដីរាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថាក្រុមសកម្ម​ប្រយុទ្ធមានគ្នាប្រហែលជា៣០០នាក់បានបើកការវាយប្រហារទៅលើសាលារៀនមួយកន្លែងស្ថិតនៅក្នុងទីក្រុង  Pigcawayanភាគខាងជើងខេត្តកូតាបាតូនៅលើកោះ Mindanao និងថែម​ទាំងបានចាប់ខ្លួនក្មេងៗជាសិស្សសាលាធ្វើ​ចំណាប់ខ្មាំងជាច្រើននាក់ផងដែរការធ្វើឡើងនេះត្រូវបានគេដឹងថាស្របពេលជាមួយនឹងការចាត់វិធានការក្ដៅរបស់រដ្ឋាភិបាលហ្វីលីពីនទៅលើក្រុមឧទ្ទាមទាំងនេះ។

ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថាគេនៅមិនទាន់អាចបញ្ជាក់ថាក្រុមសកម្មប្រយុទ្ធបានកាន់កាប់សាលារៀនមួយនោះហើយជនស៊ីវិលត្រូវបានបង្ខាំងទុកនៅទីនោះប៉ុន្មាននោះទេដោយសមត្ថកិច្ចកំពុងធ្វើការងារនេះបន្ដទៀតគួរបញ្ជាក់ផងដែរថាជម្លោះប្រដាប់អាវុធរវាងរដ្ឋាភិបាលនិងក្រុមរដ្ឋឥស្លាមបានផ្ទុះឡើងអស់រយៈពេល៥សប្ដាហ៍ហើយដែលធ្វើឲ្យគេមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាពរបស់ប្រជាពលរដ្ឋហើយហ្វីលីពីនក៏បានប្រកាសដាក់ប្រទេសក្នុងច្បាប់អាជ្ញាសឹកទៅហើយដែរដើម្បីបោសសម្អាតក្រុមនេះ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print