ប្រធានាធិបតីអាមេរិកលោកដូណាលត្រាំ ទទួលបាន សំណើរអំពាវនាវជាច្រើនពីពលរដ្ឋ និងប្រព័ន្ធផ្សព្វផ្សាយនានា ឲ្យបើកការវាយប្រហារទៅលើកូរ៉េខាងជើង ក្រោយការស្លាប់ និស្សិត អាមេរិក Otto Warmbierបន្ទាប់ពីកូរ៉េខាងជើង បានដោះលេង ប៉ុន្មានថ្ងៃ ប៉ុណ្ណោះ។
សារព័ត៌មាន Daily Star បានដកស្រងសម្តីលោក Eric Bollingអ្នកឯកទេសវិភាករបស់ Fox News បានបញ្ចាក់ថា ការស្លាប់របស់និស្សិតOtto Warmbierបានបង្ហាញពីចេតនាពិតប្រាកដរបស់កូរ៉េខាងជើងមកលើពលរដ្ឋអាមេរិក ។លោកបានបញ្ចាក់ថា« នេះជាពេលវេលាដេលអាមេរិកចាំបាច់ត្រូវតែធ្វើសកម្មភាពទៅលើការគំរាមកំហែងរបស់កូរ៉េខាងជើង»។
និស្សិត OttoWarmbierអាយុ២៣ឆ្នាំ ត្រូវបានកូរ៉េខាងជើងកាត់ទោសជាប់ពន្ធនាគាពលកម្មរយៈពេល ១៥ឆ្នាំ ក្រោយមកក៏ត្រូវបានកូរ៉េខាងជើងដោះលេងឲ្យវិលត្រឡប់មកប្រទេសវិញក្នុងស្ថានភាពមិនដឹងខ្លួន (សន្លប់) ហើយក៏បានស្លាប់នៅថ្ងៃទី១៩ខែមិថុនា។
ក្រោយទទួលបានព័ត៌មានស្តីពីការស្លាប់របស់និស្សិតខាងលើប្រធានាធិបតីអាមេរិកថ្កោលទោសយ៉ាងខ្លាំងដល់កូរ៉េខាងជើង ។អ្នកឯកទេសវិភាគរបស់ fox news បានបញ្ចាក់ថា ទឹកដីអាមេរិក នឹងរងការគំរាមកំហែងយ៉ាងខ្លាំង ប្រសិនបើ ប្រធានាធិបតីត្រាំ មិន ធ្វើសកម្មភាពទៅលើកូរ៉េខាងជើងនោះ។
កូរ៉េខាងជើង ធ្លាប់បានប្រកាសថា និងកម្ទេចអាមេរិកឲ្យទៅជាផេះដោយកាំ ជ្រួចមីស៊ីលឆ្លងទ្វីប ។ ក្នុងរយៈពេលតែ ៣០នាទីប៉ុណ្ណោះ កាំជ្រួចមីស៊ីលរបស់កូរ៉េខាងជើង និងហោះទៅដល់ទីក្រុង Los Angeles អាមេរិក។ លោកEric Bollingបានបញ្ចាក់ថាដល់ពេលដែលអាមេរិកចាំបាច់ត្រូវតែបើកការវាយប្រហារទៅលើកូរ៉េខខាងជើង ។
អ្នកឯកទេសខាងលើបានបញ្ចាក់ទៀតថាបើមិនវាយប្រហារកូរ៉េខាងជើងនៅពេលនេះថ្ងៃខាងមុខពេលកូរ៉េខាងជើងសម្រេចគោលដៅផលិតអាវុធបរមាណូនិងអាវុធគីមីរបស់ខ្លួនហើយនោះអាមេរិកនិងកាន់តែជួបផលលំបាក ហើយមានពលរដ្ឋអាមេរិកជាច្រើនទៀតត្រូវស្លាប់។
បច្ចុប្បន្ននៅមានពលរដ្ឋអាមេរិក ៣នាក់ទៀត និងពលរដ្ឋកូរ៉េខាងត្បូង ៦នាក់ជាប់ឃុំនៅកុរ៉េខាងជើង។រដ្ឋាភិបាលនៃប្រទេសកូរ៉េខាងត្បូងនៅថ្ងៃពុធនេះបានឲ្យដឹងថាខ្លួននឹងស្វែងរកវិធីថ្មីជាច្រើនទៀតដើម្បីឈានដល់ការដោះលែងពលរដ្ឋកូរ៉េខាងត្បូងទាំង ៦នាក់ ដែលកំពុងត្រូវបានឃុំខ្លួននៅក្នុងប្រទេសផ្ដាច់ការកូរ៉េខាងជើងស្របពេលដែលកំពុងតែមានការព្រួយបារម្ភពីសុវត្ថិភាពអ្នកទាំងនោះផងដែរដោយមើលឃើញពីការស្លាប់ របស់របស់ពលរដ្ឋអាមេរិកម្នាក់លោក Otto Warmbierកាលពីថ្ងៃចន្ទកន្លងទៅនេះក្រោយពីរូបគេត្រូវបានដោះលែងជាង ១សប្ដាហ៍ ។
បច្ចុប្បន្នកូរ៉េខាងជើងមិនត្រឹមតែផលិតអាវុធបរមាណូ ប៉ុណ្ណោះ ទេ គឺប្រទេសនេះ ទំនងជាកំពុងអភិវឌ្ឍផលិតអាវុធគីមីជីវសាស្ត្រដោយសម្ងាត់ នៅក្នុងបរិវេណទីតាំងលួចលាក់មួយចំនួននៅទូរទាំងប្រទេសនេះបើយោងតាមអ្នកជំនាញអាវុធសហរដ្ឋអាមេរិកមួយរូបដែលក៏បាននិយាយនៅក្នុងសេចក្តីរាយការណ៍ផ្សេងគ្នាថាសកម្មភាពសាងសង់ នៅស្ថានីយបាញ់បង្ហោះផ្កាយរណបSohae Satellite Launching Station ក៏កំពុងតែដំណើរការ។
សរសេរឲ្យគេហទំព័រ North 38 លោក Joseph S. Bermudez, Jrបានឲ្យដឹងថារដ្ឋាភិបាលរបស់គីមជុងអ៊ុនកំពុងមានឬក៏នឹងមានអាវុធនុយក្លេអ៊ែរប្រតិបត្តិការកម្មវិធីស្រាវជ្រាវអាវុធគីមីជីវសាស្ត្រសម្រាប់ការវាយលុកនិងកម្មវិធីអាវុធគីមីដែលស្ថិតនៅបានរយៈពេលវែងរួមជាមួយនឹងឃ្លាំងយោធាធំៗ សម្រាប់ផ្ទុកអាវុធទាំងនេះ។
យោងទៅតាមលោក Joseph S. Bermudez, Jrមានជនជាតិកូរ៉េខាងជើងពី ១.៥០០នាក់ទៅ៣.០០០នាក់ និងអង្គភាពពី២៥ទៅ៣០ ជាប់ពាក់ព័ន្ធនឹងកម្មវិធីអាវុធគីមីជីវសាស្ត្រ ប្រជាជន៣.០០០នាក់ទៅ៥.០០០នាក់ និងអង្គភាពពី២៥ទៅ៥០ មានជាប់ពាក់ព័ន្ធទៅនឹងអាវុធគីមី ហើយប្រជាជនប្រហែលពី៩.០០០នាក់ទៅ១៥.០០០នាក់ និងអង្គភាពពី១០០ទៅ១៥០ មានជាប់ពាក់ព័ន្ធនឹងការស្រាវជ្រាវអភិវឌ្ឍន៍ ការធ្វើតេស្តឬក៏ផលិតកម្មអាវុធនុយក្លេអ៊ែរ៕