លោក យី វាសនា៖ រំពឹងថាមន្ត្រីថ្មីអាចបម្រើសេវាសាធារណៈជូនកីឡាជនពិការបានល្អនៅថ្ងៃអនាគត

ចែករំលែក៖

ភ្នំពេញ៖ មន្ត្រីក្របខណ្ឌរដ្ឋ និងជាមន្ត្រីស្ម័គ្រចិត្ត ដែលមានឧបនិស័យ លើកិច្ចការងារអ្នកសម្របសម្រួល និងផ្តល់សេវាសាធារណៈជនកីឡាករកីឡាការិនី ជនពិការ ដែលអាចផ្តលភាពសុក្រឹតយុត្តិធម៌ ទាំងថ្នាក់ជាតិ និងអន្តរជាតិ។ នេះជាការលើឡើង របស់​លោក យី វាសនា​អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា(Npcc) បន្ទាប់ពិកិច្ចប្រជុំប្រចាំខែរបស់ខ្លួនដែលតែតែធ្វើឡើងជាទៀងទាត់រាល់១ខែ២ដង។

លោកយី វាសនា មានប្រសាសន៍ថា “តាមការផលិតធនធានមនុស្ស របស់យើង គឺយើងបោះនុយរំពឹងអនាគតប្រជាពលរដ្ឋយើងពិសេសកីឡាករកីឡាការិនីជនពិការយើងទទួលបានសេវាសាធារណៈពី ពួកគាត់ដោតយុត្តិធម៌ដោយ តំលាភាព” ។

លោកអគ្គលេខាធិការបានបញ្ជាក់បន្ថែមថា“មន្ត្រីដែលជ្រើសរើសបាននាពេលនេះ យើងកំពុងធ្វើការបណ្តុះបណ្តាលគាត់ ឲ្យក្លាយជាអ្នកសម្របសម្រួល ស្តីពីនិតិវិធីក្នុងការសសម្របសម្រួលនិង និតិវិធីក្នុងការដឹកនាំដល់កីឡាករកីឡាការិនីជនពិការយើងដើម្បីធ្វើយ៉ាងណា សម្រាប់កិច្ចការងារទំនងសហប្រតិបត្តិការថ្នាក់ជាតិ និងអន្តរជាតិឲ្យបានទូលំទូលាយសម្រាប់ផលបហ្រយោជប្រទេសជាតិយើង ពីព្រោះមន្ត្រីវ័យក្មេងរបស់របស់យើង ពួកគាត់មានលក្ខណៈគ្រប់គ្រាន់ក្នុងការបម្រើដល់កិច្ចការងារទាំងអស់នេះ”។

លោកយី វាសនា​មានជំនឿថា មន្ត្រីរាជការវ័យក្មេង ដែលគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកបញ្ចូល ពួកគាត់ មកជាមន្ត្រីអ្នកសម្របសម្រួលដល់កិច្ចការងារកីឡាជនពិការនាពេល ពួកគាត់នឹងមានបទពិសោធគ្រប់គ្រាន់ សម្រាប់ព្រឹត្តិការណ៍ ប្រកួតកីឡាអាស៊ាន ប៉ារ៉ាហ្គេមដែលប្រទេសកម្ពុជាធ្វើម្ចាស់ផ្ទះក្នុងឆ្នាំ២០១២៣ខាងមុខក្នុងចំណោមមន្ត្រីទាំង៣៧នាក់ ក្នុងនោះអ្នកដែលមានអាយុច្រើនបំផុតគឺ៣៨ឆ្នាំនិងអាយុតិចបំផុតត្រឹម២១ឆ្នាំ។

ដូច្នេះ ពីឥឡូវនេះទៅដល់ឆ្នាំ២០២៣ មន្ត្រីរបស់យើងពួកគាត់ មានអាយុក្រោម៥០ឆ្នាំចុះក្រោម ម្លោះហើយ យើងធ្វើការបណ្តុះបណ្តាគាត់ពីឥឡូវដល់ឆ្នាំ២០២៣ ពួកគាត់មានជំនាញគ្រប់គា្រន់និងកម្លាំងកាយសម្បទាអាចបម្រើការងារនេះជូនដល់បងប្អូនជនពិការបានយ៉ាងល្អជាក់ជាពុំខាន់ឡើយ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print