ជនសង្ស័យ២នាក់ ធ្វេីសកម្មភាពឆក់បានសំរេចចំនួន១២លេីករួចមក អស់លក្ខណ៍ត្រូវអាវុធហត្ថឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ បង្រ្កាបបានភ្លាមៗ ខណៈដែលក្រុមជនសង្ស័យធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីសិស្សស្រីម្នាក់កំពុងតែជិះស៊ីក្លូ២នាក់មិត្តភ័ក្រតាមផ្លូវ បានសម្រេចហើយព្យាយាមបើកម៉ូតូរត់គេចខ្លួន ភ្លាមនោះកំលាំងសមត្ថកិច្ចដែលកំពុងតែល្បាតនៅក្បែរនោះ​ឃេីញ​ក៏បានចេញអន្តរគមន៍ ដេញចាប់ប្រផាប់ប្រផីងរហូតឃាត់ខ្លួនបាន២នាក់ ចំណែកឯបក្ខពួក២នាក់ទៀតដែលបិទគូទនោះជិះរត់គេចខ្លួនបាត់ ។
ករណីឆក់ទូរស័ព្ទខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១៧និង៣០នាទី ល្ងាចថ្ងៃទី២១ខែមិថុនាឆ្នាំ២០១៧ ចំនុចផ្លូវ១៣កែង៩៤ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។
ជនសង្ស័យចំនួន០២នាក់ ដែលសមត្ថកិច្ចបង្រ្កាបនិងឃាត់ខ្លួនពាក់ព័ន្ធករណីលួច(ឆក់ទូរស័ព្ទ)ទី១.ឈ្មោះ ជួន វិរះសត្យា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ២B ផ្លូវ៥១ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ(ជាអ្នកបេីកម៉ូតូ) ,ទី ២.ឈ្មោះ មាស ភីម ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះ(មិនចាំលេខ) ផ្លូវ៦៧ ក្រុម៤ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ(ជាអ្នកឆក់) ។ វត្ថុតាងចាប់យក ពីជនសង្ស័យមាន៖
  -ម៉ូតូ០១គ្រឿងម៉ាកHONDA C125ពណ៏ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FQ:5557
  -ទូរស័ព្ទ០១គ្រឿងម៉ាក IPHON6S ពណ៏ផ្កាឈូក លេខ 085 750 694(ជារបស់ជនរងគ្រោះ) ។ រីឯជនរងគ្រោះឈ្មោះ ជឹម ស្រីនិច ភេទស្រី អាយុ២២ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ៥០E៣ ផ្លូវ១០៧ សង្កាត់មនោរម្យ ខណ្ឌ៧មករា ។
មន្រ្តីកងរាជអាវុធហត្ថខណ្ឌដូនពេញ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះកំពុងជិះសុីក្លូ០២នាក់មិត្តភ័ក្រ្ត តាមបណ្តោយផ្លូវព្រះនរោត្តម ពីត្បូងមកជេីង ដល់ចំនុចផ្លូវ១៣០កែងនរោត្តម ស្រាប់តែមានជនសង្ស័យចំនួន០២ម៉ូតូ គឺមា៉កSUZUKI LET’S ពណ៏សមិនចាំលេខជិះគ្នា០២នាក់និងម៉ូតូម៉ាកHONDA C125ពណ៏ខ្មៅ លេខភ្នំពេញ 1FQ:5557 ជិះគ្នា០២នាក់ បានជិះមកក្បែរជនរងគ្រោះ ហេីយជនសង្ស័យដែលជិះម៉ូតូHONDA C125 បានឆក់យកទូរស័ព្ទដៃរបស់ជនរងគ្រោះម៉ាកIPHON6S ចំនួន០១គ្រឿងបានសំរេច និងបានបេីកម៉ូតូគេចខ្លួនយ៉ាងលឿន ដោយបក្យពួកវាដែលជិះម៉ូតូម៉ាកSUZUKI LET’S ពណ៏សជាអ្នកជិះបិទគូថពីក្រោយ។
ភ្លាមនោះដែរនារីរងគ្រោះបានស្រែកថាចោៗ ស្របពេលដែលកំលាំងយេីងដែលកំពុងតែល្បាតនៅក្បែរនោះឃេីញក៏បានចេញអន្តរាគម ដេញប្រផាប់ចាប់ប្រផីងរហូតដល់ចំនុចខាងលេី ក៏បានបុកម៉ូតូជនសង្ស័យបណ្តាលអោយដួល ទេីបឃាត់បានជនសង្ស័យទាំង០២នាក់ រីឯបក្យពួកវា០២នាក់ទៀតដែលជិះម៉ូតូម៉ាកSUZUKI LET’S បានជិះគេចខ្លួនបាត់។
 ក្រោយឃាត់ខ្លួនជនសង្ស័យបានឆ្លេីយសារភាពថា រូបគេនិងបក្សពួកពិតជាបានធ្វេីសកម្មភាពឆក់ទូរស័ទ្ទដៃរបស់ជនរងគ្រោះពិតប្រាកដមែន ហេីយកន្លងមកធ្លាប់ធ្វេីសកម្មភាពឆក់បានសំរេចចំនួន១២លេីករួចមកហេីយ រីឯគោល​ដៅដែលឧស្សាហ៏ធ្វេីសកម្មភាពមាន
  -មុខមន្ទីរពេទ្យកាល់ម៉ែត
  -ផ្សារចាស់និងផ្សារកណ្តាល
  -ផ្លូវព្រះសុីសុវត្ថិ(មាត់ទន្លេនិងមុខវាំង)
 ក្រោយកើតហេតុ ទូរស័ព្ទដៃខាងលេី ដែលដកហូតបានពីជនសង្ស័យយេីងបានធ្វេីកំណត់ហេតុប្រគល់ជូននារីរងគ្រោះវិញហេីយ ។
បច្ចុប្បន្នជនសង្ស័យនិងមធ្យោបាយ ត្រូវបានករងរាជអាវុធហត្ថខណ្ឌដូនពេញ បានបញ្ចូនទៅការិយាល័យបទល្មេីស ព្រហ្មទណ្ឌ ដេីម្បីបន្តនិតិវិធី៕ស តារា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print