វាយប្រហារភេរវកម្មនៅ​ អាកាសយានដ្ឋាន អាមេរិក ប៉ូលិសម្នាក់រងរបួស

ចែករំលែក៖

ក្រុម​ FBI ​អាមេរិក កាលពីថ្ងៃទី​២១ខែមិថុនា បានប្រកាសថា​ កំពុងបើកការស្រាវជ្រាវករណីវាយប្រហារ ទៅលើកម្លាំងប៉ូលិស នៅ អាកាសយានដ្ឋាន អន្តរជាតិ នៅ​ Michigan ។ ការវាយប្រហារនោះគឺជាសកម្មភាព ភេរវកម្ម។

ហេតុការខាងលើកើតឡើង នៅវេលម៉ោង ៩និង ៤៥នាទី  (ម៉ោងក្នុងតំបន់​) ថ្ងៃទី ២១ខែមិថុនា​ឆ្នាំ​២០១៧ ក្នុងអាកាសយានដ្ឋាន អន្តរជាតិ  Bishop​។ សារព័ត៌មានរ៉យទ័របានដកស្រងសម្តី​លោក​ David  Gelios​មន្ត្រី FBI បានបញ្ចាក់ថា កំពុងបើកការស្រាវជ្រាវ តាមបែបភេរវកម្ម ។

ក្រសួងយុត្តិធម៌អាមេរិក​បានកំណត់អត្តសញ្ញា ជនដៃដល់មានឈ្មោះ​ Amor M. Ftouhi​អាយុ ៤៩ឆ្នាំ មកពីទីក្រុង កេបិច​ ប្រទេសកាណាដា​។​ជនដៃដល់បានចូលទឹកដីអាមេរិក ដោយស្រប់ច្បាប់ តាមច្រកផ្លូវ​ Lake Champlain ទីក្រុងញ៉ូវយ៉កកាលពីថ្ងៃទី​១៦ខែមិថុនា​ ក្រោយមកក៏ធ្វើដំណើរទៅកាន់ Flint ។

តាមមន្ត្រីទទួលខុសត្រូវ នៅអាកាសយានដ្ឋានបានឲ្យដឹងថា  ជនដៃដល់បានចូលទៅបន្ទាប់ទឹក សាធារណ​នៅប្រលានយន្តហោះ​ ដាក់វ៉ាលីចុះ ដកកាំបិទ​ដើរចេញមកក្រៅ។ ចនដៃដល់បានស្រែក ថា( ព្រះអាឡសដ៏អស្ចារ្យ)​ ដោយភាសាអារ៉ាប មុនពេលចាក់ចំក មន្ត្រីប៉ូលិស  ឈ្មោះ​ Jeff Neville  ក្នុងអាកាសយានដ្ឋានតែម្តង​។

ភ្លាមៗនោះជនដៃដល់ត្រូវបានចាប់ខ្លួន ​សួរចម្លើយ តើមានបក្ខពួកណាផ្សេងទៀតដែរឬទេ។ តាមការស្រាវជ្រាវ ដូចជាគ្មាន​ អ្នកផ្សេង​ជាប់ពាក់ព័ន្ធនិងសកម្មភាពខាងលើឡើយ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print