ក្រុម FBI អាមេរិក កាលពីថ្ងៃទី២១ខែមិថុនា បានប្រកាសថា កំពុងបើកការស្រាវជ្រាវករណីវាយប្រហារ ទៅលើកម្លាំងប៉ូលិស នៅ អាកាសយានដ្ឋាន អន្តរជាតិ នៅ Michigan ។ ការវាយប្រហារនោះគឺជាសកម្មភាព ភេរវកម្ម។
ហេតុការខាងលើកើតឡើង នៅវេលម៉ោង ៩និង ៤៥នាទី (ម៉ោងក្នុងតំបន់) ថ្ងៃទី ២១ខែមិថុនាឆ្នាំ២០១៧ ក្នុងអាកាសយានដ្ឋាន អន្តរជាតិ Bishop។ សារព័ត៌មានរ៉យទ័របានដកស្រងសម្តីលោក David Geliosមន្ត្រី FBI បានបញ្ចាក់ថា កំពុងបើកការស្រាវជ្រាវ តាមបែបភេរវកម្ម ។
ក្រសួងយុត្តិធម៌អាមេរិកបានកំណត់អត្តសញ្ញា ជនដៃដល់មានឈ្មោះ Amor M. Ftouhiអាយុ ៤៩ឆ្នាំ មកពីទីក្រុង កេបិច ប្រទេសកាណាដា។ជនដៃដល់បានចូលទឹកដីអាមេរិក ដោយស្រប់ច្បាប់ តាមច្រកផ្លូវ Lake Champlain ទីក្រុងញ៉ូវយ៉កកាលពីថ្ងៃទី១៦ខែមិថុនា ក្រោយមកក៏ធ្វើដំណើរទៅកាន់ Flint ។
តាមមន្ត្រីទទួលខុសត្រូវ នៅអាកាសយានដ្ឋានបានឲ្យដឹងថា ជនដៃដល់បានចូលទៅបន្ទាប់ទឹក សាធារណនៅប្រលានយន្តហោះ ដាក់វ៉ាលីចុះ ដកកាំបិទដើរចេញមកក្រៅ។ ចនដៃដល់បានស្រែក ថា( ព្រះអាឡសដ៏អស្ចារ្យ) ដោយភាសាអារ៉ាប មុនពេលចាក់ចំក មន្ត្រីប៉ូលិស ឈ្មោះ Jeff Neville ក្នុងអាកាសយានដ្ឋានតែម្តង។
ភ្លាមៗនោះជនដៃដល់ត្រូវបានចាប់ខ្លួន សួរចម្លើយ តើមានបក្ខពួកណាផ្សេងទៀតដែរឬទេ។ តាមការស្រាវជ្រាវ ដូចជាគ្មាន អ្នកផ្សេងជាប់ពាក់ព័ន្ធនិងសកម្មភាពខាងលើឡើយ ៕