រថយន្តក្រឡុកស៊ីម៉ង់ត៍កំពុងបើកបរមានបញ្ហាហ្វ្រាំង ឈប់កណ្តាលផ្លូវ ត្រូវរថយន្តកូរ៉ូឡាមកពីក្រោយបុក សំណាងល្អគ្មានអ្នករបួស

ចែករំលែក៖

ភ្នំពេញ ៖ រថយន្ត ក្រឡុក ស៊ីម៉ង់ត៍ ក្រុមហ៊ុន MCG ដោយសារតែមានបញ្ហាប្រព័ន្ធហ្វ្រាំង ខណៈកំពុងបើកបរសុខៗ ស្រាប់តែឈប់នៅលើកណ្តាលផ្លូវ ក៍ត្រូវរថយន្ត ម៉ាក កូរ៉ូឡា បើកមកក្រោយជាន់ហ្វ្រាំងមិនទាន់បុកពេញទំហឹង បណ្តាលឲ្យរថយន្ត កូរ៉ូឡានោះ រងការខូចខាតមួយកំណាត់មុខទៅមុខលែងរួច ប៉ុន្តែសំណាងល្អដែរ មិនមានមនុស្សណាម្នាក់ទទួលរងរបួស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើង កាលពីវេលាម៉ោ ១៥និង១០នាទី រសៀលថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវ ណតប្រិឌ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សាក្សីប្រាប់ឲ្យដឹងថា មុខពេលកើតហេតុ ពួកគាត់បានឃើញ រថយន្ត ក្រឡុក ស៊ីម៉ង់ត៍ ក្រុមហ៊ុន MCG ពាក់ស្លាក​លេខ ភ្នំពេញ 5A-0496 បើកបរតាមបណ្តោយផ្លូវ ណតប្រិឌ ក្នុងទិសដៅពីជើងទៅត្បូង លុះបើកបរហួសស្តុប ណតប្រិឌ បានប្រមាណ ២០០ ទៅ៣០០ម៉ែត្រ ស្រាប់តែរថយន្តនោះ ឈប់ង៉ក់តែម្តង ដោយអូសកង់ក្រោយប្រមាណជិត ១០ម៉ែត្រ ខណៈពេលនោះ ក៍ត្រូវបានរថយន្ត ម៉ាក កូរ៉ូឡា ពណ៍ស្លែរ ពាក់ស្លាកលេខ ភ្នំពេញ 2R-3496 បើកបរមកពីក្រោយជាន់ហ្វ្រាំងមិនទាន់បុកពេញ ទំហឹង បណ្តាលឲ្យរថយន្ត ម៉ាក កូរ៉ូឡានោះ រងការខូចខាតមួយកំណាត់មុខទៅមុខលែងរួច ប៉ុន្តែសំណាងល្អដែរ មិនមានមនុស្សណាម្នាក់ទទួលរងរបួសនោះឡើយ ។

ប្រភពព័ត៍មានដដែលប្រាប់បន្តថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះដល់កន្លែងហេតុ ធ្វើការវាស់វែង ព្រមទាំងបាន ធ្វើការសម្របសម្រួល និងចរចារ រហូតខាងភាគីម្ចាស់រថយន្ត ក្រុមហ៊ុន ក្រឡុកស៊ីម៉ង់ត៍ យល់ព្រមទទួលយករថយន្តកូរ៉ូឡារងគ្រោះនោះ ទៅជួលជុល ដើម្បីបញ្ចប់រឿង ។

ដោយឡែកពាក់ព័ន្ធករណីនេះ អ្នកបើកបរថយន្ត ក្រឡុក ស៊ីម៉ង់ត៍ ក្រុមហ៊ុន MCG បានរៀបរាប់ឲ្យដឹងថា មូលហេតុ ដែលនាំឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ គឺដោយសារ រថយន្តរបស់គាត់ មានបញ្ហាប្រព័ន្ធហ្វ្រាំង ខណៈបើកបរសុខៗ ស្រាប់តែឈប់ង៉ក់នៅលើទ្រូងផ្លូវ អូសកង់ក្រោយប្រមាណជិត ១០ម៉ែត្រ ក៍ត្រូវបានរថយន្ត ម៉ាក កូរ៉ូឡា បើកបរមកពីក្រោយជាន់ហ្វ្រាំងមិនទាន់បុកពេញទំហឹង តែម្តង៕  តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print