អាងជាមន្ត្រីយោធាបើករថយន្តពាក់ស្លាកលេខខេមរភូមិន្ទបង្កគ្រោះថ្នាក់​ចរាចរណ៍ហើយព្យាយាមបើករត់

ចែករំលែក៖

 ភ្នំពេញ​ ៖​ គ្រោះថ្នាក់ចរាចរណ៍ដ៏ភ្ញាក់ផ្អើលមួយដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចជាខ្លាំង ខណៈពេលដែរមានមន្ត្រីយោធាម្នាក់បើករថយន្តពាក់ស្លាកលេខខេមរភូមិន្ទ​ ទៅបុកជាមួយម៉ូតូបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ធ្ងរហើយព្យាយាមបើករថយន្តរត់គេច​ កាលពីវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី២២ខែមិថុនាឆ្នាំ២០១៧នៅតាមបណ្ដោយផ្លូវ៣៧១ភូមិព្រែកតាគង់១សង្កាត់ចាក់អង្រែលើខណ្ឌមានជ័យ​ រាជធានីភ្នំពេញ។

ជនរងគ្រោះដែលជាម្ចាស់ម៉ូតូនិងរងរបួសមានឈ្មោះ​ ឆឹក​ ពិសិទ្ធភេទប្រុសអាយុ២៥ឆ្នាំស្នាក់នៅបឹងត្របែកខាងត្បូងសង្កាត់ផ្សារដើមថ្កូវខណ្ឌចំការមន។

បើតាមប្រភពព័ត៌មាននៅកន្លែងបានអោយដឹងថាពេលដែលកើតហេតុគេឃើញរថយន្ត​ HILUX  SURF មួយគ្រឿងពណ៌ប៉ារ៉ាពាក់ស្លាកលេខខេមរភូមិន្ទ​02-2-9972បើកបរដោយបុរសម្នាក់​ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនខណះដល់ចំណុចកើតហេតុបានរេចង្កូតទៅបុកម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥សេរីឆ្នាំ២០១៧ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1GE.6197ដែលជិះបញ្ច្រាសទិសគ្នាធ្វើអោយរងការខូចខាតខ្ទេចស្ទឹងទាំងស្រុង​ បណ្ដាលអោយបុរសអ្នកជិះម៉ូតូម្នាក់រងរបួសធ្ងន់បាក់ភ្លៅនិងបែកផ្លោក​ នោមភ្លាមៗរថយន្តបានព្យាយាមបើករត់គេចពីកន្លែងកើតហេតុទាំងបែកកង់មុខរហូតមកដល់ផ្លូវបេតុងភូមិត្នោតជ្រុំ៤​ ទើបឈប់បំណងដោះដូរកង់តែត្រូវបានប្រជាពលរដ្ឋឃើញហើយបានរាយការទៅសមត្ថកិច្ចចុះមកឃាត់រថយន្តតែម្ដង។ពេលនោះបងប្អូនជនរងគ្រោះបានដល់បាន​ និយាយ​ថា រថយន្តបានបុកម៉ូតូប្អូនរបស់គាត់តែបុរសដែលជាអ្នកបើករថយន្តបាននិយាយថាម៉ូតូជាអ្នកជិះទៅបុករថយន្តរបស់គាត់ភ្លាមនោះក៏បានឈ្លោះប្រកែកគ្នាមួយប្រាវតែត្រូវបានសមត្ថកិច្ចមូលដ្ឋានជួយអន្តរាគមន៍បំបែកគ្នាចេញវិញ។

ចំណែកជនរងគ្រោះដែលរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយមន្ទីរពេទ្យសួគ៌ាដឹកយកទៅព្យាបាលតែដោយមើលឃើញថាជនរងគ្រោះរបួសធ្ងន់ធ្ងរពេកក៏បានបញ្ជួនបន្ត​ ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យលោក​សង្សវិញ​។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរងចាំដោះស្រាយនៅពេលក្រោយ ៕ ដោយ៖ ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print