ឆក់ត្រីខុសបច្ចេកទេសទាំងខុសច្បាប់ ភ្លាត់ស្នៀតឆក់ ស្លាប់ខ្លួនឯង

ចែករំលែក៖

ខេត្តកណ្តាល ៖ ទៅឆក់ត្រី បែរជាឆក់ខ្លួនឯងបណ្ដាលអោយស្លាប់ នៅវេលាម៉ោង១០និង៣០នាទី ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចដីចំការឈូករបស់
ឈ្មោះ ហួត ពៅ ក្រោយភូមិអន្លង់ ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះណូត សុផល (ហៅសេះ) ភេទប្រុសអាយុ30ឆ្នាំ មុខរបរកសិករ រស់នៅ ភូមិអន្លង់ស្លែងឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល ។

នៅជាប់ខ្លួនជនរងគ្រោះមានពាក់ភ្លើងខ្វាមិនទាន់បិតភ្លើងទេ ចំណែកនៅលើខ្នងសាកសពមានស្ពាយអាគុយ40អំពែនិងឧបករណ៏ឆក់ត្រី។បន្ទាប់មកបងប្អូននិងអ្នកជិតខាងបាននាំគ្នាលើកសាសពចេញពីទឹកដាក់ លើអង្រឹងសែង យកមកធ្វើបុណ្យនៅផ្ទះឪពុកបង្កើតរបស់សពឈ្មោះសោម ណូតនៅភូមិអន្លង់
ស្លែង ឃុំសំបួរមាស។

អាជ្ញាធមូលដ្ឋាន ពេទ្យឃុំដើម្បីពិនិត្យសាកសព ឃើញថា៖នៅលើខ្លួនសាកសពមានស្នាមខ្លោចស្បែកនៅលពោះនិងលើចង្កេះស្ដាំមានស្នាម ខ្លោចស្បែក ។

ការសន្និដ្ឋាន ជនរងគ្រោះពិតជាស្លាប់ដោយសារឆក់ និងឧបករឆក់ត្រីដោយខ្លួនឯងប្រាកដមែន ។ សពត្រូវបាន ប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print