លោកអធិការរងស្រុកវ៉ារិន នឹងលោកមេប៉ុស្ដិ៍ស្រែណូយ រងការគំរាមដកតំណែងតាមទូរស័ព្ទ

ចែករំលែក៖

ខេត្តសៀមរាប ៖ បើយោងតាមសំដី លោកវរសេនីយ៍ទោ ណុប សារ៉ាក់ អធិការស្រុកវ៉ារិន បានប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី២២ មិថុនា ឆ្នាំ២០១៧នេះថា កាលពីល្ងាចថ្ងៃទី២១ ខែ មិថុនា​ ម្សិលមិញ មានគេតេតាមទូស័ព្ទ មកគម្រាមដកតំណែងរូបលោក អធិការ និងអធិការរង រួមទាំង លោកមេប៉ុស្ដិ៍ ឃុំស្រែណូយ ចេញពីតំណែង  ការគម្រាមនេះ បន្ទាប់ពីសារព័ត៌មានបានចុះផ្សាយរួចមួយថ្ងៃ  ថាមានល្បែងស៊ីសង ជល់មាន់នៅតំបន់ឈរជើងរបស់យោធា  ត្រង់ចំណុច អូរកូនតឹង ក្នុងភូមិ ត្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ។

ក្រោយមកលោក បានអោយ លោកអធិការរង ទទួលសណ្ដាប់ធ្នាប់ និងលោកនាយប៉ុស្ដិ៍ លោកមេភូមិ ចុះល្បាតពិនិត្យអោយច្បាស់ដើម្បីមានវិធានការបង្ក្រាប ពេលទៅដល់ឃើញ ទីតាំងល្បែងនោះ មិនស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប នោះទេ គឺស្ថិតនៅភូមិ អូរអំបិល ឃុំលំទង ស្រុកអន្លង់វែង ខេត្តឩត្ដរមានជ័យ ខណះពេលដើរល្បាតមិនទាន់ចប់ស្រួលបួលផង ស្រាប់តែមានគេតេតាមទូស័ព្ទ មកគម្រាមដកដំណែង  លោកអធិកា  និងលោកអធិការរង រួមទាំងលោក មេប៉ុស្ដិ តែម្ដង ដោយចោតថាល្បាតហួសដែនដីនិងទៅរំខានការលែងល្បែង របស់ពួកគេ។

លោកវរសេនីយ៍ទោណុប សារ៉ាក់ ប្រាប់ថាល្បែងស៊ីសងមាន ពិតមែន នៅខាងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ  និង សំណូមពរអោយសមត្ថកិច្ច នៅតំបន់នោះ បង្រ្កាប់ល្បែងស៊ីសង ទាំងនេះផង ។ប៉ុន្ដែលោកអធិការ ស្រុកវ៉ារិន មិនបានបញ្ជាក់ថា អ្នកណាជាអ្នកតេទូរស័ព្ទមក គម្រាមដកតំណែង របស់លោក នោះឡើយ ៕ ប៊ុន រិទ្ធី​ 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print