គង់ចាន់​ស្រី​មុំ និង គឹម សី​ហា ចង់បាន​កូនឆាប់ៗ​

ចែករំលែក៖

ភ្នំពេញ ៖ ក្រោយចូលរោងការជាងមួយឆ្នាំតារា​សម្តែង​ស្រី​សាច់​ខ្ចី​គួរ​ឲ្យ​ខ្នាញ់កញ្ញាគង់ចាន់​ស្រី​មុំនិង​លោកគឹមសី​ហានៅមិន​ទាន់​ទទួល​បាន​ចំណង​ដៃ​ដំណក់​ឈាម​រួម​គ្នា​នៅ​ឡើយ គ្រា​ដែល​ពួក​គេ​ចង់​បាន​កូន​ពរ​ភ្លាមៗ​ក្រោយ​រៀប​ការ​នោះ។

ស្នេហារបស់​ គឹម សីហា និង គង់​ ច័ន្ទ​ស្រី​មុំ​ ទទួល​បាន​ការ​កោត​សរសើរ​ខ្លាំង គ្រា​ដែល​ស្នេហា​អ្នក​សិល្បៈ​មួយ​នេះ​លេច​ចេញ​ភាព​ផ្អែម​ល្ហែម​ជា​បន្ត​បន្ទាប់។ ពួក​គែ​បាន​ប្រកាស​ទទួល​យក​កំណើត​កូន​ភ្លាម​ៗ​ដើម្បី​ពង្រឹង​ចំណង​ស្នេហ៍​ពួក​គេ​កាន់​តែ​រឹង​មាំ គ្រា​ដែល​ឪពុក​ម្តាយ​ពួក​គេ​សុទ្ធ​តែ​ចង់​ពរ​ចៅ​ឆាប់ៗ​ដូច​គ្នា។ ដើម្បី​បង្កើន​ភាព​ផ្អែម​ល្ហែម​ និង​បំពេញ​បំណង​ប្រាថ្នា​មាន​កូន​រួម​គ្នា​នេះ​ ពួក​គេ​បាន​ព្យា​យាម​ស្វែង​រក​ទី​កម្សាន្ត​នៅ​ក្រៅប្រ​ទេស​ជា​ច្រើន​ ប៉ុន្តែ​បំណ​ង​នេះ​ហាក់​នៅ​មិន​ទាន់​មាន​ពន្លឺ​នៅ​ឡើយ​បើទោះបីពេលខ្លះពួកគេបានឆ្លៀតពេលចេញទៅសាងភាពផ្អែមល្ហែមនៅក្រៅប្រទេសក្តី។

​អ្នក​ជិត​ដិត​តារា​ប្រុស​ស្រី​រូប​នេះ​លើក​ឡើង​ថា​ ស្រី​មុំ និង​សីហា ​កំពុង​ខ្វាយ​ខ្វល់​ច្រើន​អំពី​រឿង​គ្មាន​កូន​នេះ ហើយ​ថ្មីៗ​នេះ តារា​សម្តែង ទាំង​ពីរ​បាន​បង្ហាញ​វត្ត​មាន​នៅ​វត្ត​ព្រះ​ធម្ម​កាយ ហៅ​វត្ត​ថាស​ហោះ​នៅ​លើ​ទឹក​ដី​នៃប្រទេស​ថៃ ​ដើម្បី​បួង​សួង​សុំ​សេចក្តី​សុខ ពិសេស​គឺ​ការ​បួង​សួង​សុំ​កូន​ ព្រោះតែ​វត្ត​នេះ​មា​ន​ភាព​ល្បី​ល្បាញ​ខ្លាំង​សម្រាប់​អ្នក​គ្មាន​កូន​ ហើយ​មក​បែ​បន់​សុំ​ឲ្យឆាប់​មាន​កូន​នោះ​។ កូនគឺជាបំណងប្រាថ្នាធំសម្រាប់ជីវិតពួកគេក្រោយមុខជំនួញផ្នែកផលិតផលសម្រស់ពួកគែទទួលបានជោគជ័យ។

ទោះ​ជា​យ៉ាង​ណា​រយៈ​ពេល​នៃ​ការ​រួម​រស់​ជា​មួយ​គ្នា​ជាង​មួយ​ឆ្នាំ​នេះនៅ​មិន​ទាន់​ធ្វើ​ឲ្យ​ពួក​គេ​អស់​សង្ឃឹម​នៅ​ឡើយ​ទេ​។ ក្រៅ​ពី​មាន​ជំនឿ​លើ​ការ​បន់​ស្រន់​ពួក​គេក៏​បាន​ទៅ​ជួប​ជា​មួយ​គ្រូ​ពេទ្យ​ជំនាញ​ដើម្បី​ពិភាក្សា​រឿង​នេះ​ផង​ដែរ​។ ពួកគេរំពឹងថា នឹងមានដំណឹងល្អក្នុងពេលឆាប់ៗនេះ ៕ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print