ខេត្តកំពង់ធំ ៖  បុរសពីរនាក់ក្នុងចំណោមគ្នាបួ ននាក់បាននាំគ្នារើសត្រីក្រពតមួ យថង់តូចយកមកចំអិនក្លែមស្រាស ក្នុងខ្ទមចំការមួយកន្លែងពុលស្លាប់ ម្នាក់និងមានអាការ:ធ្ងន់ធ្ងរម្ នាក់  ហេតុការណ៍នេះបានកើតឡើងកាលពីវេ លាម៉ោង១១នឹង៣០នាទីព្រឹកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចខ្ ទមចំការក្បែរមាត់ស្ទឹងជីនិត ស្ថិតនៅភូមិបាក់ស្នា  ឃុំបាក់ស្នា  ស្រុកបារាយណ៍  ខេត្តកំពង់ធំ។
តាមប្រភពពត័មានពីសមត្ថកិច្ចបា នអោយដឹងថា ជនរងគ្រោះឈ្មោះ  ហែម ភាព ភេទប្រុស អាយុ៥៤ឆ្នាំ(ស្លាប់)ទីលំនៅភូមិ បាក់ស្នាលើ  ឃុំបាក់ស្នា ស្រុកបារាយណ៍  ខេត្តកំពង់ធំ;  ទី២ឈ្មោះ  ឃាន  ចាំង ភេទប្រុស អាយុ៤៨ឆ្នាំទីំនៅ  ភូមិ ឃុំជាមួយគ្នាអាការ:ធ្ងន់ធ្ងរ។
 ចំណែកបងប្អូនជនរងគ្រោះបានឱ្យដឹ ងថា មុនពេលកើតហេតុជនរងគ្រោះពួ កគាត់បានទៅជំរះស្មៅក្នុងចំការដំ ឡូងមីពេលឈប់សម្រាកពួកគាត់នាំគ្នាដើរក្បែរមាត់ស្រះក៍ប្រទះឃើញត្រីក្រពតមួយថង់តូចមានកំពត ចំនួនបួនដប់តែប៉ុណ្ណោះ ដែលគេបោះចោលក៍ពួកគាត់បានរើ សយកមកដុតក្លែមមស្រាសរ។ពួកគាត់បា នបញ្ជាក់ថា ក្នុងការចំអិនត្រីក្រពតនេះទាំងអស់មានគ្នា៤នាក់តែ២នា ក់មិនចេះហូបទេ  ចេះហូប តែ២នាក់សុកចិត្តហូបស្រាមិនក្លែ ម។មួយសន្ទុះក្រោយមកជនរងគ្រោះស្ រាប់តែមានអាការ:ក្អួតចង្អោទន់ដៃ ទន់ជើង ឃើញសភាពបែបនោះ បងប្អូនបានដឹកយកមកសង្រ្គោះនៅមន្ ទីពេទ្យបង្អែកស្រុកបារាយណ៍ សន្ទុក  មកដល់មន្ទីពេទ្យ រយ:ប្រហែលមួយម៉ោង ជាអកុសលជនរងគ្រោះម្នាក់បានស្លា ប់បាតទៅហើយ។នៅសល់តែម្នាក់ទៀតត្ រូវបានបងប្អូនដឹកយកទៅសង្រ្គោះនៅ មន្ទីពេទ្យក្រុងភ្នំពេញ រហូតមកដល់ពេលនេះមិនដឹងមាន វាសនាយ៉ាងណានោះទេ ។
សពជនរងគ្រោះដែលស្លាប់នោះត្ រូវបានបងប្អូនយកទៅធ្វើបុណ្យតា មប្រពៃណី ៕  ប៊ុន រិទ្ធី

			









