មេដឹកនាំសាសនា ដែលជាមិដឹកនាំដែលមានឥទ្ធិពលបំផុតនៅក្នុងប្រទេសអ៊ីរ៉ង់ គឺមានឥទ្ធិពលជាងប្រធនាធិបតីអ៊ីរ៉ង់ទៅទៀត លោក Ayatollah Ali Khamenei បានបញ្ចាក់យ៉ាងច្បាស់ថា «រដ្ឋាភិបាលអាមេរិកបានបំពាន់កិច្ចព្រមព្រៀងបរមាណូជាច្រើនលើកក្នុងពេលកន្លងមក។
លោក Ayatollah Ali Khamenei បានប្រកាសថា ការដែលអាមេរិកពន្យាពេលដាក់ទណ្ឌកម្មទៅលើអីរ៉ងគឺជាការបំពានកិច្ចព្រមព្រៀង រវាងអីរ៉ងនិងប្រទេស៥+១ កាលពីឆ្នាំ២០១៥ ។ទទឹមនិងនោះអីរ៉ងប្រកាសថានិងមានវិធានការតប់តវិញនៅការដាក់ទណ្ឌកម្មថ្មីប្រសិនបើអាមេរិកអនុម័តនោះ។
មេដឹកនាំកំពូលរបស់ប្រទេសអ៊ីរ៉ង់ បានឲ្យដឹង កាលពីថ្ងៃពុធថា ប្រទេសខ្លួននឹងប្រតិកម្មឆ្លើយតបវិញ ប្រសិនបើសហរដ្ឋអាមេរិក ធ្វើការដាក់ទណ្ឌកម្មជាថ្មីចំពោះសាធារណរដ្ឋអ៊ីស្លាម។ នេះបើយោងការការ ចុះផ្សាយរបស់ស៊ីអិនអិន នៅថ្ងៃទី២៣ខែវិច្ឆិកា ឆ្នាំ២០១៦ ។
លោក Ali Khamenei បាននិយាយ តាមទូរទស្សន៍ថា «ប្រសិនបើទណ្ឌកម្មនេះត្រូវបានអនុវត្តមែននោះ នេះគឺពិតជាការរំលោភ លើកិច្ចព្រមព្រៀង ដោយឥតសង្ស័យហើយពួកគេគួរតែដឹងថា សាធារណរដ្ឋអ៊ីស្លាម នឹងពិតជាមានប្រតិកម្មចំពោះវា»។
មន្ត្រីសហរដ្ឋអាមេរិកម្នាក់ បានប្រាប់ស៊ីអិនអិនថា កាលពីសប្ដាហ៍មុនសភាសហរដ្ឋអាមេរិក បានបោះឆ្នោត ពង្រីកច្បាប់ទណ្ឌកម្មអ៊ីរ៉ង់សម្រាប់រយៈពេល១០ឆ្នាំទៀត ប៉ុន្តែរដ្ឋាភិបាលលោកអូបាម៉ា កំពុងធ្វើការដើម្បីបញ្ចៀសការដាក់ទណ្ឌកម្មបន្ថែម ព្រមទាំងកំពុងធ្វើការជម្រុញលើកទឹកចិត្តឲ្យក្រុមហ៊ុន សហរដ្ឋអាមេរិក ឲ្យធ្វើជំនួញជាអ៊ីរ៉ង់ទៀតផង ។
កន្លងមកទំនាក់ទំនងរវាងអីរ៉ងនិងអាមេរិក ល្អប្រសើរនិងគ្នាវិញក្រោយភាគីទាំងពីរបានព្រមព្រៀងលើកម្មវិធីបរមាណូ ។ អីរ៉ងក៏បានរួចផុតទណ្ឌកម្មដឹកជិញ្ជូន ដោយពេលនេះអីរ៉ងបាននាំប្រេងចូលទៅកាន់តំបន់អឺរ៉ុបនិងតំបន់ជាច្រើនផ្សេងទៀត។
ក្រោយពេលលោកដូណាលត្រាំជាបឆ្នោតស្ថានភាព ទំនាក់ទំនងរវាងអីរ៉ងនិងអាមេរិកបានប្រែប្រួល ។ ទាំងនោះហើយបានធ្វើឲ្យមានការបារម្ភជាថ្មីខ្លាំប្រធានាធិបតីថ្មីអាមេរិកងាក់ទៅរករុស្ស៊ីដោយបោះបង់អីរ៉ង ចាត់ទុកជាសត្រូវដូចដើម។ប៉ុន្តែរឿងនោះមិនអាចទៅរួចឡើង អាមេរិក មិនអាចកែប្រែកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារួចតាមតែចិត្តនោះឡើយ។កន្លងមកលោក ដូណាល់ ត្រាំ បានបញ្ជាក់ ថាកិច្ចព្រមព្រៀងបរមាណូជាមួយអ៊ីរ៉ង់គឺជាគ្រោះមហន្តរាយ។
មិនមានតែប្រទេសអីរ៉ងនោះទេ ប្រទេសជាច្រើនទៀតដែលព្រួយបារម្ភ មិនចាញ់អីរ៉ងនោះដែរ។តាមសារព័ត៌មាន The Guardian របស់ អង់គ្លេសបានផ្សាយថាមកទល់ពេលនេះមាន១១ប្រទេសនឹងរងឥទ្ធិពលក្រោយ ពេលលោកដូណាល់ ត្រាំ ឡើងកាន់អំណាចនៅថ្ងៃទី២០ ខែមករាខាងមុខ។
ប្រទេសតំបន់បាល់ទិក
ប្រទេសតំបន់បាល់ទិកកំពុងតែព្រួយបារម្ភយ៉ាងខ្លាំងខ្លាចលោក ដូណាល់ ត្រាំមិនយកចិត្តទុកដាក់ទៅលើក្តីកង្វល់របស់ប្រទេសសម្ពន្ធមិត្តណាតូ ចំពោះការគំរាមកំហែងរបស់រុស្ស៊ី។ កាលពីខែកក្កដាកន្លង ទៅលោក ត្រាំ បាននិយាយទៅកាន់សារព័ត៌មានញូវយ៉កថាមថា អាមេរិកនឹងមិន ជួយដល់ប្រទេសលីទុយអានៀ ឡាត់វៀនិងអេស្តូនៀ ឡើយលើកលេងតែបោះប្រាក់គ្រប់គ្រាន់ចូលក្នុងឃ្លាំងប្រាក់របស់ណាតូ។ កន្លងមកលោក ដូណាល់ ត្រាំធ្លាប់បាន ប្រកាសថា បើលោកជាប់ឆ្នោតនឹងរំលាយអង្គការណាតូពេល។ទាំងនេះធ្វើឲ្យប្រទេស ជាសមាជិកណាតូកាន់តែបារម្ភ។
កន្លងមកណាតូបានបង្កើនការធ្វើសមយុទ្ធ និងបញ្ជូនកម្លាំងទាហានទៅកាន់តំបន់ សមុទ្របាល់ទិកដើម្បីទប់ទល់នឹងការគំរាម កំហែងរបស់រុស្ស៊ី។
អីុរ៉ាក់និងស៊ីរីលោក ដូណាល់ ត្រាំ បានសន្យាថា នឹងវាយប្រហារកម្ចាត់ក្រុមIS នៅស៊ីរី និងអីុរ៉ាក់ដោយលោកបានសន្យាសហការជាមួយរុស្ស៊ីបើកការវាយប្រហារទៅលើក្រុមIS។នៅពេលនេះអីុរ៉ាក់បង្ហាញការព្រួយ បារម្ភ ហើយប្រឆាំងទៅនឹងសកម្មភាពរបស់ លោកត្រាំ ដែលចង់យកប្រេងពីអីុរ៉ាក់ដើម្បីបំពេញទៅលើការចំណាយរបស់អាមេរិកនៅក្នុងសង្គ្រាមអីុរ៉ាក់កាលពីឆ្នាំ២០០៣មក។
កូរ៉េខាងត្បូងនិងជប៉ុនលោក ត្រាំ បានប្រកាសធ្វើឲ្យជប៉ុន ព្រួយបារម្ភយ៉ាងខ្លាំងដោយលោកបញ្ជាក់ថានឹងមានការផ្លាស់ប្តូរទ្រង់ទ្រាយធំនៅក្នុងទំនាក់ទំនងការពារជាតិរវាងប្រទេសទាំង២ ដែលបានអនុវត្តជាង៦០ឆ្នាំកន្លងមកនោះ។ក្នុងនោះអាមេរិកនឹងដកទាហាន៤៧ពាន់នាក់ចេញពីជប៉ុន។ ក្រៅពីនេះលោក ត្រាំក៏បានប្រកាសដកទាហាន២៨.៥០០នាក់ ចេញពីប្រទេសកូរ៉េខាងត្បូងផងដែរ។ អ្វីដែលសំខាន់នោះគឺលោក ត្រាំ បានប្រកាស ថា កូរ៉េខាងត្បូងនិងជប៉ុនគួរតែបញ្ចប់ការពឹងផ្អែកទៅលើអាមេរិក។
ប្រទេសម៉ិចស៊ីកូប្រាក់ Peso របស់មិុចស៊ីកូធ្លាក់ថ្លៃរហូតដល់១៣ភាគរយគឺជាការធ្លាក់ខ្លាំងបំផុតក្រោយពេលលោក ត្រាំ ជាប់ឆ្នោតជាប្រធា នាធិបតីអាមេរិក។មិុចស៊ីកូព្រួយបារម្ភខ្លាំងនោះគឺពេលអាមេរិកបណ្តេញជនអន្តោប្រវេសន៍ម៉ិចស៊ីកូជាង៥លាននាក់នៅ អាមេរិកត្រឡប់ទៅស្រុកវិញ។ ជាមួយគ្នានោះការនាំចេញរបស់ម៉ិចស៊ីកូរហូតល់៨០ភាគរយទៅកាន់អាមេរិក។
ប្រទេសអ៊ុយក្រែននៅពេលនេះពលរដ្ឋអ៊ុយក្រែនកាន់តែបារម្ភពេលលោក ត្រាំ ជាប់ឆ្នោត។ជាមួយគ្នានោះការផ្តល់ជំនួយរបស់លោកខាង លិចទៅលើអ៊ុយក្រែនក៏កាន់តែថយចុះផងដែរ។ប្រសិនបើគ្មានការជួយពីអាមរិកនិងមូលនិធិរូបិយវត្ថុអន្តរជាតិ IMF មិនផ្តល់ជំនួយទេនោះអ៊ុយក្រែននឹងប្រឈមនូវ ការបែកបំណុលជាមិនខាន។
ប្រទេសកាណាដាកាណាដាក៏បានបង្ហាញក្តីបារម្ភក្រោយលោក ត្រាំជាប់ឆ្នោតដោយសារតែទំនិញនាំចេញរបស់កាណាដាដល់ទៅ៧២ភាគ រយទៅអាមេរិកនិងផ្តល់ការងារធ្វើឲ្យពល រដ្ឋកាណាដាជាង២,៥លាននាក់។
ប្រទេសអាហ្វហ្គានីស្ថានក្រោយឡើងកាន់តំណែងលោក ត្រាំ និងមិនមើលរំលងអាហ្វហ្គានីស្ថានដែលជាទីកន្លែងធ្វើឲ្យអាមេរិកត្រូវចំណាយ ប្រាក់និងអាយុជីវិតទាហានជាច្រើននៅទីនោះទេ ៕