ពលរដ្ឋដែលប្តឹងលោក ខឹម វាសនា ប្រធានបក្សLDP ចូល​បំភ្លឺ​តុលាការ​

ចែករំលែក៖

ភ្នំពេញ​៖លោក​ សុច សឿង ជា​ដើម​បណ្ដឹង​ប្តឹង​លោក​ខឹម វាសនាប្រធានគណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ (LDP) នៅ​ព្រឹក​ថ្ងៃ​ទី​២៣​ ខែ​មិថុនា​ ឆ្នាំ​២០១៧​ បាន​ចូល​ខ្លួន​មក​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ។​ ខណៈ​លោក​កំពុង​ផ្តល់​ជូន​លោក​ ស៊ិន​ វីរៈ​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ។​

ដើម​បណ្ដឹង​ បាន​ប្តឹង​ លោកខឹម វាសនា ពីបទជេរប្រមាថជាសាធារណៈ តាមប្រព័ន្ធទំនាក់ទំនងសង្គម(ហ្វេសប៊ុក) ។

សូមបញ្ជាក់ថា កន្លងមក លោក ខឹម វាសនា ប្រធានបក្សLDP បានជេរប្រមាថពាក់ព័ន្ធនឹង ជាតិ សាសនា ព្រះមហាក្សត្រ នៅលើបណ្តាញសង្គមហ្វេសប៊ុក ការជេរប្រមាថនេះ គឺមិនត្រឹមត្រូវនិងច្បាប់ទេ ជាពិសេសបំពានលើច្បាប់រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់កម្ពុជា ។​​នៅក្នុងច្បាប់រដ្ឋធម្មនុញ្ញ ក្នុងមាត្រា ៧.- ព្រះមហាក្សត្រកម្ពុជា ទ្រង់គ្រងរាជ្យសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំណាចឡើយ។

ព្រះមហាក្សត្រ ទ្រង់ជាព្រះប្រមុខរដ្ឋមួយជីវិត។​ អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ។ មាត្រា ៤៣.-ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិពេញទីខាងជំនឿ។ សេរីភាពខាងជំនឿ និង ការប្រតិបត្តិខាងផ្លូវសាសនា ត្រូវបានរដ្ឋធានាក្នុងល័ក្ខខ័ណ្ឌដែលមិនប៉ះពាល់ដល់ជំនឿ ឬសាសនាដទៃទៀត ដល់សណ្ដាប់ធ្នាប់ និង សន្តិសុខសាធារណៈ។ ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។មាត្រា ៤.-បាវចនានៃព្រះរាជាណាចក្រកម្ពុជាគឺ: ជាតិ សាសនា ព្រះមហាក្សត្រ៕

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print