អគិ្គភ័យឆេះផ្ទះប្រជាពលរដ្ឋអស់២ខ្នង នៅស្រុកស្ទោង ខេត្តកំពង់ធំ

ចែករំលែក៖

ខេត្តកំពង់ធំ ៖ នៅវេលាម៉ោង៥និង៥នាទី ល្ងាចថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ មានករណីអគិ្គភ័យឆាបឆេះផ្ទះប្រជាពលរដ្ន នៅក្នុងភូមិម្សាក្រងជើង ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ។
តាមប្រភពពត័មានពីសមត្ថកិច្ចបានអោយដឹងថា ករណីអគ្គិភ័យឆាបឆេះបណ្ដាលមកពី ចៅលេងភ្លើង ដាំបាយ ធ្វើឲ្យ ឆេះផ្ទះចំនួន២ខ្នងទាំងស្រុង តែពុំមានគ្រោះថ្នាក់ដល់មនុស្សទេ  ។
ទំហំខូចខាត ៖ ទី១ មានផ្ទះទំហំ6ម៉ែត្រx11ម៉ែត្រ ធ្វើពីឈើក្រាលក្តា ប្រក់ស័ង្គសី ជញ្ជាំងស័ង្គសី ។ ខូចខាតសម្ភារ រួមមាន៖ ឆេះអស់លុយដុល្លាចំនួន600$អាមេរិក និងសំភារះមួយចំនួន ម្ចាស់ឈ្មោះ ភិន ណៃ ភេទស្រីអាយុ67ឆ្នាំ រស់ នៅភូមិឃុំខាងលើ។  ទី២.ផ្ទះទំហំ4ម៉ែត្រx5មែត្រ ធ្វើពីឈើ ក្រាលក្តា ប្រក់ស័ង្គសី ជញ្ជាំងស្លឹក   ពុំមានខូចខាតអ្វីធំដុំនោះទេ ម្ចាស់ឈ្មោះឌៀប ខន ភេទស្រីអាយុ82ឆ្នាំរស់នៅភូមិឃុំខាងលើ ។
កំលាំងអាវុធហត្ថ ស្រុកស្ទោងចំនួន៦នាក់រថយន្ត០១គ្រឿង ម៉ូតូ០៣គ្រឿង ដឹកនាំដោយលោកវរសេនីយ៏ត្រី ឃុន ភារះមេបញ្ជាការស្រុកស្ទោង សហការជាមួយបងប្អូនប្រជាពលរដ្ន ជួយពន្តភ្លើង បានទាំងស្រុង៕ ប៊ុន រិទ្ធី


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print