ខេត្តកំពង់ធំ ៖ នៅវេលាម៉ោង៥និង៥នាទី ល្ងាចថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ មានករណីអគិ្គភ័យឆាបឆេះផ្ទះប្រជាពលរដ្ន នៅក្នុងភូមិម្សាក្រងជើង ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ។
តាមប្រភពពត័មានពីសមត្ថកិច្ចបា នអោយដឹងថា ករណីអគ្គិភ័យឆាបឆេះបណ្ដាលមកពី ចៅលេងភ្លើង ដាំបាយ ធ្វើឲ្យ ឆេះផ្ទះចំនួន២ខ្នងទាំងស្រុង តែពុំមានគ្រោះថ្នា ក់ដល់មនុស្សទេ ។
ទំហំខូចខាត ៖ ទី១ មានផ្ទះទំហំ6ម៉ែត្រx11ម៉ែត្រ ធ្វើពីឈើក្រាលក្តា ប្រក់ស័ង្គសី ជញ្ជាំងស័ង្គសី ។ ខូចខាតសម្ភារ រួមមាន៖ ឆេះអស់លុយដុល្លាចំនួន600$អាមេរិ ក និងសំភារះមួយចំនួន ម្ចាស់ឈ្មោះ ភិន ណៃ ភេទស្រីអាយុ67ឆ្នាំ រស់ នៅភូមិឃុំខាងលើ។ ទី២.ផ្ទះទំហំ4ម៉ែត្រx5មែត្រ ធ្វើពីឈើ ក្រាលក្តា ប្រក់ស័ង្គសី ជញ្ជាំងស្លឹក ពុំមានខូចខាតអ្វីធំដុំនោះទេ ម្ចាស់ឈ្មោះឌៀប ខន ភេទស្រីអាយុ82ឆ្នាំរស់នៅភូមិឃុំ ខាងលើ ។
កំលាំងអាវុធហត្ថ ស្រុកស្ទោងចំនួន៦នាក់រថយន្ ត០១គ្រឿង ម៉ូតូ០៣គ្រឿង ដឹកនាំដោយលោកវរសេនីយ៏ត្រី ឃុន ភារះមេបញ្ជាការស្រុកស្ទោង សហការជាមួយបងប្អូនប្រជាពលរដ្ន ជួយពន្តភ្លើង បានទាំងស្រុង៕ ប៊ុន រិទ្ធី