ម្ដាយចិត្តខ្មៅសម្លាប់កូនខ្លួនឯង​ដោយផ្ទប់ដង្ហើមកូននឹងដោះខណះ ពេលបំបៅកូននៅសៀមរាម

ចែករំលែក៖

ខេត្តសៀមរាប ៖នៅថ្ងៃទី២៣ ខែមីថុនា ឆ្នាំ ២០១៧វេលាម៉ោង១០និង០០នាទីមានករណីឃាតកម្មកើតឡើងរវាងម្ដាយលើកូនបង្កើត ។
ជនសង្ស័យឈ្មោះ សែម រ៉ាន ភេទស្រី អាយុ១៨ឆ្នាំរស់នៅភូមិប្រាសាទចារ្យ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប មុខរបរធ្វើស្រែបានបំបៅដោះកូនហើយទាញ មកផ្អឹបទៅនឹងសុដន់ បណ្តាលឱ្យថប់ដង្ហើមស្លាប់តែម្តង។
កូនស្រីរបស់ឈ្មោះ ផន ស្រីនាង អាយុ២០ថ្ងៃ បានស្លាប់នៅផ្ទះម្តាយក្មេកឈ្មោះ ជឹង ភឹម ភេទស្រី អាយុ៥៦ឆ្នាំនៅភូមិគោកត្រាច ឃុំខ្នាត ស្រុកពួកខេត្តសៀមរាប ពេលកើតហេតុប្តីឈ្មោះ រ័ត្ន ផន ហៅចាមអាយុ២៣ឆ្នាំ បានចេញទៅធ្វើការកម្មករសំណងបាត់។
កម្លាំងជំនាញ ស្រុកសហការជាមួយផែនយុត្តិធ៌មនិងគ្រូពេទ្យបានធ្វេីការពិនិត្យសាកសព គ្រូពេទ្យបានសន្និដ្ឋានថាជនរងគ្រោះស្លាប់ដោយសារស្ទះផ្លូវដង្ហេីម។
ក្រោយពេលកើតហេតុជនសង្សយ័បានជិះម៉ូតូទៅស្រុកកំណើតរបស់ខ្លួនដែលមានភូមិឃុំខាងលេីត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលឃាត់ខ្លួនយកមកអធិការនគរបាលស្រុកពួកដេីម្បីស្រាវជ្រាវនិងអនុវត្តទៅតាមនីតិវិធីច្បាប់៕

...

ដោយ៖ នគរបាលខេត្តសៀមរាប

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print