កាសុីណូ «ហេង ហេង» អន្លង់ជ្រៃ បើកល្បែងបញ្ជល់មាន់ឲ្យខ្មែរលេងគ្មានការបង្រ្កាប

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ ល្បែងស៊ីសង និងគ្រឿងញៀន ត្រូវបានអ្នកវិភាគផ្នែកសង្គមលើកឡើងថា គឺជាប្រភពដ៏ធំនៃអំពោះចោរកម្ម ដែលថ្មីៗនេះគេសង្កេតឃើញមានអំពើឆក់ប្លន់ប្រជាពលរដ្ឋស្ទើរគ្រប់ទិសទីតាមបណ្តាខេត្តក្រុងមួយចំនួននៃប្រទេសកម្ពុជា ហើយបានធើ្វឲ្យប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជាមានការភ័យខ្លាច និងអំពើអសន្តិសុខនេះ។

ស្របពេលដែលរាជរដ្ឋាភិបាល កំពុងតែដុតដៃដុតជើងដើម្បីបង្កើតគោលនយោបាយ និងចេញយុទ្ធនាការថ្មីៗ ដើម្បីទប់ស្កាត់ និងបង្រ្កាបល្បែងស៊ីសង គ្រឿងញៀន ក៏ដូចជាអំពើចោរកម្មនេះ ផ្ទុយទៅវិញ នៅឯកាសុីណូ ហេង ហេង អន្លុងជ្រៃស្ថិតនៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ជាយូមកហើយនិងឥឡូវនេះ គេបានបើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងភ្លូកទឹក ភ្លួកដី ដោយមិនមានសមត្ថកិច្ចឬស្ថាប័នណាចេញមុខហាមប្រាមនៅឡើយទេ។

ប្រភពបានឲ្យដឹងថា សព្វថ្ងៃនេះ កាសុីណូ ហេងហេង អន្លុងជ្រៃ បានបើកល្បែងជល់មាន់ បៀរ អាប៉ោង ហើយបានបើកឲ្យប្រជាពលរដ្ឋខ្មែរចូលលេងយ៉ាងគគ្រឹកគគ្រេង ដោយពុំខ្លាចរអែង លើសមត្ថកិច្ចរបស់អាជ្ញាធរមូលដ្ឋានបន្ដិតណានោះទេ ។

ក្រុមអ្នកញៀនល្បែងស៊ីសង បានឲ្យដឹងថា ល្បែងជល់មាន់ដែល បើកលេងក្នុងប្លុក កាស៊ីណូខាងលើនោះ គឺមាន់ខ្នាយដែក១គូគេហ៊ានបើកឲ្យចាក់ភ្នាល់រហូតដល់ទៅ១ម៉ឺនដុល្លារផងក៏មាន ហើយ ក្រៅពីល្បែងជល់មាន់ ក៏មានល្បែងអាប៉ោង បៀរ ចាក់លុយរាប់មុឺនដុល្លាទៀតផង។ ហើយពួកគាត់ មិនដែលឃើញសមត្ថកិច្ចពីស្ថាបន័ណាមួយនៅក្នុងខេត្តត្បូងឃ្មុំទប់ស្កាត់ល្បែងស៊ីសងខុសច្បាប់ទាំងនោះម្តងណាឡើយ បើទោះបីជាមានបញ្ជាខ្លាំងៗពីថ្នាក់ដឹកនាំក៏ដោយ ក៏លោកស្នងការ និងលោកមេបញ្ជាការកងរាជអាវុធហត្ថ ខេត្តត្បូងឃ្មុំនេះ មិនចេញមុខ បង្រ្កាបបនល្បែងដែរ ។

ស្ថានភាពបែបនេះ ពលរដ្ឋនៅខេត្តត្បូងឃ្មុំក៏ដូចខេត្តជាប់ព្រំប្រទល់បានបង្ហាញក្ដីព្រួយបារម្ភលើបញ្ហាអសន្តិសុខដែលមានដើមចមចេញមកពីបនល្បែងស៊ីសងខាងលើនេះណាស់។ ហេតុនេះហើយ ពួកគាត់បានទទូចស្នើសុំឲ្យអាជ្ញាធរ មូលដ្ឋាន ក៏ដូចជាំប្រមុខរាជរដ្ឋាភិបាលគប្បីរឹតបន្តឹងលើបញ្ហាសន្តិសុខ ដោយត្រូវតែលុបបំបាត់រាល់បនល្បែង ស៊ីសងឲ្យស្របតាមនយោបាយភូមិឃុំមានសុវត្ថិភាព ៕  អ្នកចំការ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print