មេឈ្មួញឈើឈ្មោះ«ឆាយ»ដឹកឈើដោយរថយន្តយីឌុប ទាំងយប់ ទាំងថ្ងៃបំផ្លាញផ្លូវប្រជាពលរដ្ឋក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ ថៅកែឈើលេខ២ វ័យក្មេងឈ្មោះ «ឆាយ» មកទល់ពេលនេះនៅតែបន្តដឹកជញ្ជូនឈើខុសច្បាប់ សឹងតែរាល់យប់ ដោយមិនបានកោតក្រេងសមត្ថកិច្ចនោះឡើយ ។

មេឈ្មួញដឹកជញ្ជូនឈើប្រភេទលេខ២ ដែលគេស្គាល់ថាឈ្មោះ ឆាយ ដែលតែងតែដឹកជញ្ជូនឈើខុសច្បាប់ សឹងតែរាល់យប់ ចេញពីស្រុកត្រពាំងប្រាសាទនោះ គេមិនដែលឃើញសមត្ថកិច្ច ឬអាជ្ញាធរមានវិធានការបង្ក្រាបទប់ស្កាត់នោះទេ ។ ផ្ទុយទៅវិញមានសមត្ថកិច្ចមួយចំនួនតូច ជាអ្នកមើលការខុសត្រូវ របររកស៊ីខុសច្បាប់របស់ថៅកែឈើឈ្មោះឆាយ នេះទៅវិញ។

តាមសេចក្តីរាយការណ៍ពី ស្រុកត្រពាំងប្រាសាទ បញ្ជាក់ថា សព្វថ្ងៃនេះឈ្មួញឈើខុសច្បាប់ ឈ្មោះ ឆាយ បានធ្វើការប្រមូលឈើ ពីស្រុកត្រពាំងប្រាសាទ មាន២កន្លែង គឺនៅភូមិថ្នល់កែង ឃុំត្រពាំងប្រាសាទ និងមួយកន្លែងទៀត នៅភូមិត្រាំប៉ោង ឃុំព្រះប្រឡាយ។

ប្រភពបន្ថែមថា ឈើដែលស្តុបនៅត្រាំប៉ោង គឺយកទុកនៅក្នុងបន្ទាយទាហាន មួយកន្លែង រួចធ្វើការដឹកចេញតាមរថយន្តពណ៌ត្រៃអ៊ី យកមកសាងចូលរថយន្តយីឌុបដឹកបន្ត ទៅដាក់ដេប៉ូផ្សេងៗ នៅស្រុកបន្ទាយអំពិល ឬហួសដាក់ដេប៉ូនៅខេត្តបន្ទាយមានជ័យ។

ប្រជាពលរដ្ឋជាច្រើន នៅស្រុកត្រពាំងប្រាសាទ និយាយថា ចំពោះកន្លែងលើកឈើទាំង២កន្លែងរបស់ឈ្មោះ ឆាយ នេះគឺបានធ្វើឲ្យផ្លូវរងការបាក់ស្រុតខូចខាតយ៉ាងធ្ងន់ធ្ងរ យ៉ាងណាមិញផ្លូវក្រាលគ្រួសក្រហមពីរង្វង់មូល ស្រុកត្រពាំងប្រាសាទ ទៅភូមិថ្នល់កែង និងផ្លូវជាតិRP174 ពីភូមិត្រាំប៉ោង រហូតដល់ក្រុងសំរោង រងការបាក់ស្រុតជាហូរហែរ ដែលធ្វើឲ្យខាតបង់ថវិកាជាតិរាប់ពាន់លានរៀលក្នុងមួយឆ្នាំៗតាមប្រភពអោយទៀតថាៈ ថៅកែឈើវ័យក្មេងរូបនេះ ដើរអួតប្រាប់គេថា គេមិនខ្លាចនោះទេ ចុះអីចុះទៅ គ្មានអ្នកណាហ៊ានចាប់គេទេ ព្រោះគេបង់លុយគ្រប់កន្លែងអស់ហើយ។

ទាក់ទងទៅនិងបញ្ហារនេះផងដែរ តាមការអោយដឹងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តឧត្តរមានជ័យ លោក សាំង ប៊ុនថេន បានអោយដឹងថាៈថា លោកពិតជាទទួលស្គាល់ថាផ្លូវមានការបាក់ស្រុតមែន ហើយកន្លងមក​មន្ទីរបានធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត និងរថយន្តដឹកលើសទំងន់ ហើយបានធ្វើការកាត់ទ្រុងជាច្រើនរថយន្តជផងដែរ ប៉ុន្តែលោកទទួលស្គាល់ថា ការដឹកលើសទំងន់ភាកច្រើននៅពេលយប់ ហើយប្រហែលជានៅក្នុងខែក្រោយ លោកនឹងបង្កើតក្រុមការងារចុះត្រួតពិនិត្យ នៅពេលយប់ទៀត ដើម្បីកាត់បន្ថយការដឹកលើសទំងន់ធ្វើឲ្យផ្លូវខូចនេះ ៕  ដោយ ៖ ប៉ែន នួន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print