ខេត្តរតនគីរឺ ៖ ម៉ូតូរាប់រយគ្រឿងកំពុងសម្រុកដឹកជញ្ជូនឈើសុក្រំ និងកោះទាំងយប់ទាំងថ្ងៃ បញ្ជូនទៅប្រទេសវៀត ណាម តាម ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ដោយឆ្លងកាត់សមត្ថកិច្ចនៅតាមដងផ្លូវរាប់មិនអស់ ។ ពិសេសសមត្ថកិច្ចមូលដ្ឋានកងមានទ័ពលេខ១០២ និងនគបាលវរៈការពារព្រំដែនគោកនឹងលេខ៦២៣។
តាមការសង្កេតបន្ទាប់ពីមានករណីឃាត់ខ្លនអ្នកកាសែតរួចមកការដឹកជញ្ជូនឈើដោយខុសច្បាប់តាមរថយន្តធំយីឌុបធំៗត្រូវអាក់ខាន បែរផ្លាស់ប្តូរមកដឹកជញ្ជូនតាមម៉ូតូនិងរថយន្តវីហ្គោ ឡិចស៊ីស កាមរីបាឡែន និងបង្កប់នៅលើដំបូលនិងក្រោមបាតរថយន្តសាយុងដឹកយ៉ាងរំភើយ ។
ការដឹកជញ្ជូននេះគេសង្កេតឃើញតាមម៉ូតូចេញទៅប្រទេសវៀតណាមតាមច្រករបៀងលេខ១៩ជាប់និងច្រកទ្វារ អន្តរជាតិអូរយាដាវប្រមាណ២០០ពីគ្នាប៉ុណ្ណោះ ឯរថយន្តគឺចេញតាមផ្លូវត្រង់តែម្តង។ យ៉ាងណាគេដាក់ការសង្ស័យថា សមត្ថកិច្ចរាប់មិនអស់នៅលើដងផ្លូវជាតិលេខ៧៨ចាប់ពីក្រុងបានលុងរហូតដល់ច្រកទ្វារ ខណៈដែលពុំឃើញមានរថយន្តអ្នកកាសែតមួយសោះនោះគឺប្រាកដជាឱកាស ល្អដល់ក្រុមឈ្មួញនិងសមត្ថកិច្ចគ្រប់លំដាប់ថា្នក់ឃុបឃិតគ្នាខ្លាំងណាស់ដោយសារពុំមានបន្លារនៅក្នុងភ្នែករបស់ពួកគេទៀតនោះទេ ៕ ដោយ ៖ សាយប៉ូច