ពលរដ្ឋស្លូតត្រង់ស៊ីរី៤៧០នាក់ស្លាប់ ក្នុងរយៈពេល ១ខែដោយសារសង្គ្រាម

ចែករំលែក៖

កាលពីថ្ងៃទី២៣ ខែមិថុនា អង្គការសិទ្ធិមនុស្សស៊ីរីបានប្រកាសថា ក្នុងរយៈពេល ១ខែ ពលរដ្ឋស្លូតត្រង់ស៊ីរីរហូតដល់ទៅ ៤៧០នាក់ស្លាប់ ពាក់ព័ន្ធនឹងការវាយ ប្រហារ ដែលដឹកនាំដោយអាមេរិកទៅលើទីតំាងនានារបស់ក្រុម IS នៅខេត្ត២ក្នុង ប្រទេសនេះ។ ចំណែកសង្គ្រាមស៊ីវិល អូសបន្លាយរយៈពេល៦ឆ្នាំកន្លងមកនេះ បានសម្លាប់មនុស្សយ៉ាងតិច ក៏ ៣២០.០០០ នាក់ ដែរ។

តាមអង្គការសិទ្ធិមនុស្សស៊ីរី SOHR ក្នុងរយៈពេលពីថ្ងៃទី២៣ ខែឧសភា ដល់ ថ្ងៃទី២៣ ខែមិថុនា អង្គការនេះបានកត់ សម្គាល់ឃើញថា មានពលរដ្ឋស៊ីរីស្លាប់ ដោយសារតែការវាយប្រហាររបស់អាមេរិក និងសម្ពន្ធមិត្តកើនឡើងខ្ពស់បំផុតចាប់ តាំងពីប្រទេសនេះបើកការវាយប្រហារនៅស៊ីរីចាប់តាំងពីឆ្នាំ២០១៤មក។

តួលេខខាងលើគឺខ្ពស់ជាងកាលពី ដំណាក់កាលដូចគ្នា ចាប់ពីថ្ងៃទី២៣ ខែ មេសា ដល់ថ្ងៃទី២៣ ខែឧសភា។ តាមអង្គការសិទ្ធិមនុស្សស៊ីរីក្នុងចំណោមពលរដ្ឋស្លូត ត្រង់ស្លាប់ដោយសារតែការវាយប្រហារគឺមានកុមារ៨៤នាក់ ស្ថិតនៅក្នុងខេត្ត Deir Ezzorដែលស្ថិតនៅក្រោមការគ្រប់គ្រង របស់ IS ។ តាមរបាយការណ៍របស់អង្គការខាងលើបញ្ជាក់ថា ពលរដ្ឋស៊ីរីជាង៣២០ ពាន់នាក់ស្លាប់ ក្នុងសង្គ្រាមអូស បន្លាយ រយៈពេលជាង៦ឆ្នាំ ហើយមកទល់ពេលនេះមិនទាន់មានសញ្ញាបញ្ចប់នៅឡើយ។

មិនត្រឹមតែប៉ុណ្ណោះប្រទេសមហា អំណាចលោកខាងលិច និងរុស្ស៊ីកំពុងតែហែកទឹកដីស៊ីរីចែកគ្នាគ្រប់គ្រងដោយម្ខាង គ្រប់គ្រងដោយក្រុមបះបោរក្រោមការដឹកនាំរបស់អាមេរិក និងម្ខាងទៀតរបស់រុស្ស៊ី។ នៅពេលនេះ ប្រសិនបើមានយន្តហោះស៊ីរីហោះចូលតំបន់គ្រប់គ្រងដោយអាមេរិកនោះយន្តហោះអាមេរិកនឹងបាញ់ទម្លាក់ យន្តហោះរបស់ស៊ីរីពុំខាន ហើយកន្លមកអាមេរិកក៏បានបាញ់ទម្លាក់យន្តសុីរីដែរ ដោយសារយន្តសុីរីបានហោះចូលតំបន់ហាមឃាត់របស់អាមេរិក៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print