កូនភ្លោះ៣នាក់កើតក្នុងស្រុកបន្ទាយអំពិលទួលអំណោយសម្តេច ហ៊ុនសែន និងលោកជំទាវកិតិព្រឹទ្ធបណ្ឌិត

ចែករំលែក៖

ខេត្តឧត្តរមានជ័យ​៖ កូនភ្លោះភេទស្រីទាំង3 កើតនៅម៉ោង11ថ្ងៃត្រង់ នាថ្ងៃសៅ ទី17 ខែមិថុនា ឆ្នាំ2017 ក្នុងភូមិដូនទា ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បានទទួលអំណោយសម្តេច ហ៊ុន សែន និងលោកជំទាវកិតិព្រឹទ្ធបណ្ឌិត តាមរយៈឯកឧត្តម សេង ទៀង ជំនួយការសម្តេច ហ៊ុន សែន និងលោកជំទាវគតិព្រឹទ្ធបណ្ឌិត ។

ឪពុកកូនភ្លោះទាំង3ខាងលើឈ្មោះ អួន ចក អាយុ32 ម្តាយឈ្មោះ ប៊ូន សំបឿន អាយុ24 ។ អំណោយរួមមាន៖ អំណោយរបស់សម្តេច ហ៊ុន សែន និងលោកជំទាវកិតិព្រឹទ្ធបណ្ឌិត អង្ករ4ការ៉ុង ស្មើរ200គីឡូក្រាម, ទឹកដោះគោម្សៅ2កេះ ឃីត1កញ្ចប់, និងថវិការ4លានរៀល ។

ក្នុងនោះដែរក៍មានអំណោយសមាគមន៍នារីកម្ពុជា ខេត្តឧត្តរមានជ័យ រួមមាន អង្ករ1ការ៉ុង ស្មើនិង50គីឡូក្រាម ,មី2កេះតូច,និងត្រីខ2យួរ ។ នាឱកាសនោះលោក សេង ទៀង បាននាំនូវប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខពីសម្តេច ហ៊ុន សែន និងលោកជំទាវ ដល់ក្រុមគ្រួសារកូនភ្លោះទាំង3 ក៍ដូចជាប្រជាពលរដ្ឋនៅភូមិដូនទា ទាំងអស់ផងដែរ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print