ខេត្តកំពង់ស្ពឺ ៖ សមត្ថកិចស្រុកសំរោ ងទងបានបំបែកករណីជួញដូរថ្នាំញៀ នទ្រង់ទ្រាយធំជាងមុនៗដោយឃាត់ខ្ លួនមុខសញ្ញាបាន២នាក់ព្រមទាំ ងដកហូតបានថ្នាំញៀនច្រើនជាងកា របង្ក្រាបមុនៗទៅទៀត។ក្រោយឃាត់ខ្ លួនសមត្ថកិច្ចបានរៀបចំកសាងសំណុំ រឿងបញ្ជូនជនសង្ស័យទាំង២ទៅកាន់សា លាដំបូងខចាត់ការបន្ត។
នៅព្រឹកថ្ងៃទី២៦មុថិនា២០១៧នេះ សមត្ថកិច្ចស្រុកបានរៀបចំបញ្ជូ នមុខសញ្ញាទាំង២ទៅកាន់ការិយាល័ យប្រឆាំងគ្រឿងញៀនដើម្បីបញ្ជូ នបន្តទៅកាន់សាលាដំបូងចាត់ការតា មនីតិវិធីច្បាប់។
ការឃាត់ខ្លួននេះធ្វើឡើងកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង១១និង៣០នាទី ដោ យកំលាំងផ្នែកគ្រឿងញៀននឹងផ្នែកព្ រ/ទស្រុកបានឃាត់មុខសញ្ញា ជួញដូរ២នា ក់នៅភូមិថ្មសំលៀង ឃុំត្រពាំងគង ស្រុកសំរោងទង។
ជនសង្ស័យមានឈ្មោះដូចខាងក្រោម ៖
1/ ឈ្មោៈ ខេង ភារី ប្រុស32ឆ្នាំភូមិព្រៃចំការ ឃុំលំហាច ស្រុកអង្គស្នួលខេត្តកណ្ដាល
2/ ឈ្មោៈ ហួន គឹមហេង ប្រុស 17ឆ្នាំ ភូមិកែវឧត្ដម ឃុំត្រពាំងគង ស្រុកសំរោងទង នឹងធើ្វការដកហូតម្សៅ ក្រាមពណ៌សចំនួន16កញ្ចប់ធំ1មធ្ យម2តូច13កញ្ចប់ស្មើនឹង៥៥.៦ក្រា មព្រមទាំងម៉ូតូ1គ្រឿងមា៉កហុងដាសេ 125ពណ័ខ្មៅគ្មានស្លាកលេខនឹងទូ រសព្វ័ដៃ2គ្រឿង។
នៅចំពោះមុខសមត្ថកិចហចជនសង្ស័យទាំ ង២បានឆ្លើយសារភាពថាថ្នាំញៀនដែ លសមត្ថកិចហចដកហូតបានគឺពិតជារបស់ ខ្លួនប្រាកដមែនដោយពួកគេទទួលពីបុ រសម្នាក់នៅភ្នំពេញហើយយកមកលក់បន្ ត។មុនពេលឃាត់ខ្លួនមានម៉ូយតេហៅអោ យយកថ្នាំអោយតែមិនទាន់ដល់គោលដៅណា ត់យកថ្នាំផងក៏ត្រូវសមត្ថកិចហចឃា ត់ឋ្លួនបានតែម្តង។
គួរបញ្ជាក់ថាក្នុងចំណោមជនសង្ស័ យ២នាក់ដែលសមត្ថកុចងចឃាត់ខ្លួននេះ មានម្នាក់ត្រូវបានតុលាការចេញដី ការបង្គាប់អោយចាប់ខ្លួនផងដែរ៕ សេ នាស័ក្តិ