ភ្នំពេញ ៖ យុវជនម្នាក់ខឹងម្តាយស្តីបន្ទោសរឿងដើរលេងដាច់យប់២យប់២ថ្ងៃលក់ម៉ូតូសុីចាយអស់រត់ទៅលោតទឹកស្ពានជ្រោយចង្វាប៉ងលោតទឹកសម្លាប់ខ្លួនតែមិនទាន់បានលោតផងក៏ត្រូវសន្តិសុខស្ពានចាប់ជាប់យកមកណែនាំនៅប៉ុស្តិ៍ជ្រោយចង្វារ ។
ហេតុការណ៍នោះបានភ្ញាក់ផ្អើលកាកពីវេលាម៉ោង៤និង៥នាទីរសៀលថ្ងៃទី២៤ខែមិថុនាឆ្នាំ២០១៧នៅចំនុចស្ពានជ្រោយចង្វារថ្មីស្ថិតក្នុងសង្កាត់-ខណ្ឌជ្រោយចង្វា ។
យុវជនប៉ុនប៉ងសម្លាប់ខ្លួនមានឈ្មោះអ៊ុកវសនា អាយុ២៣ឆ្នាំ មុខរបរនៅផ្ទះជនរងគ្រោះមានជម្ងឺហឺតជាយូឆ្នាំមហើយជនរងគ្រោះមានបងប្អូន៧នាក់ប្រុស៣ស្រី៤ រូបគេជាកូនទី៧ ហើយមានឪពុកឈ្មោះ អ៊ុតនសៅ អាយុ៥៨ឆ្នាំ ម្តាយឈ្មោះមាន ណារី អ្នកទាំងអស់គ្នាស្នាក់នៅផ្ទះភូមិដើមគរ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។
យុវជនខាងលើបានអោយដឹងថា ខ្លួនបានចេញពីផ្ទះជិះម៉ូតូម៉ាកធូដេមួយគ្រឿងយកទៅដើរលេងជាមួយមិត្តភក្តិរយះពេល២យប់២ថ្ងៃទើបចូលផ្ទះវិញ ដោយយកម៉ូតូលក់សុីចាយអស់ពេលឪពុកម្តាយស្តីបន្ទោសក៏មានចិត្តខឹង ហើយថាម្តាយស្រលាញ់កូនមិនស្មើគ្នាហើយដើរមកលើស្ពានជ្រោយចង្វាថ្មីបំរុងលោតទឹកក៏ត្រូវគេឃាត់ខ្លួននិងហៅរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យកាលម៉ែត្រ ៕ ជ្រោយពេជ្រ
...