ខេត្តស្ទឹងត្រែង ៖ ប៉ុន្មានថ្ងៃនេះគេសង្គេតជើញរថយន្តរបស់សមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើខេត្ត នឹងសង្កាត់ដុង ក្រឡ សហការជាមួយនគបាលប៉ុស្តិសង្កាត់សាមគ្គីចុះបង្ក្រាប ឈ្មួញរកស៊ីដឹកជញ្ចូនឈើ ដូចសត្វកណ្តៀដឹកតាមម៉ូតូ នូវចំណុចភូមិគីឡូ8 សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ចាប់តាំងពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ ។
ប្រភពពីប្រជាពលរដ្ឋបានលួចប្រាប់ឲ្យដឹងថាៈ ជារៀងរាល់ថ្ងៃនឹងយប់គេសង្កេតឃើញឈ្មួញជាច្រើនទាំងតូចទាំងធំ កំពង់ប្រមូលផ្តុំគ្នាសំរុកដឹកជញ្ចូនឈើគ្រប់ប្រភេទទៅលក់តាមមណ្តាខេត្តនានាតាមរថយន្តធំតូច បង្កប់នឹងសំញ៉ែងដាក់សត្ថកិច្ចទៀតផង។
ប្រភពដដែលបានបន្តទៀតថា សូមឲ្សមត្ថកិច្ចកំបង្ក្រាបតែម៉ូតូដឹកឈើ ចំណែករថយន្តដឹកឈើគ្រប់ប្រភេទមេត្តាបើក ព្រះនេត្រមើលផងកំឲ្យឈ្មួញធ្វើសកម្មភាពដឹកឈើយកទៅលក់នៅប្រទេសវៀតណាម តាមច្រករបៀងនឹងច្រកទ្វារអន្តរជាតិ វ៉ាលឺ ក្នុងទឹកដីស្រុកស្នួលខេត្តក្រចេះ នឹងច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ក្នងស្រុកបកែវ ខេត្តរតនៈគីរី ទាំងយប់ទាំងថ្ងៃ។
ដោយមានឈ្មួញធំៗចាំទទួលទិញនៅទីនោះ ដោយគ្មានអ្នកបង្ក្រាប មានតែសមត្ថកិច្ចច្រកទ្វារនៅទីនោះអង្គុយចាំយកតែលុយបើកដៃឲ្យឈ្មួញទៅលក់យ៉ាងរលូន ដែលលំហូរចេញពីរទឹកដីខេត្តស្ទឹងត្រែង ក្នុងស្រុកសៀមប៉ាង នឹងស្រុកថាបរីវ៉ាត់ ដោយមិនគិត ពីរផលបៈពាល់ដល់ផលអនុផលព្រៃឈើ ដែលជាសម្បត្តិរបស់រដ្ឋ ហើយមន្ត្រីសមត្ថកិច្ចជំនាញមួយចំនួនបានឃុមឃិតគ្នាជាមួយឈ្មួញ គគ្លើននឹងអនុសាសន៍របស់សម្តេច នាយករដ្ឋមន្ត្រី កម្ពុជាយើងទៀតផង ។
ជុំវិញរឿងនេះលោកអន សុជាតិ រដ្ឋបាលព្រៃឈើខេត្ត បានឲ្យដឹងថាក្នុងការបង្ក្រាបម៉ូតូដឹកឈើនេះគឺគោលបំណងមិនឲ្យមានដឹកបន្តទៀត ព្រោះមើលទៅហាក់បីដូចជាប្រសេចប្រសាចអណាធិប្បតេយ្យពេក ចំណែករថយន្តដឹកឈើនោះក៍បង្ក្រាបដែរឲ្យតែឃើញ ឲ្យតែបទល្មើសដឹកជញ្ចូនឈើខុសច្បាប់ លោកនឹងបង្ក្រាបទាំងអស់មិនថាសសរគ្រឿងផ្ទះនោះទេដូចឈើច្រឡុងម្រេចជាដើម ឲ្យតែដឹកជញ្ចូនគ្មានការអនុញ្ញាត្តិ ជាពិសេសឈ្មញទាំងនោះហាក់បីដូចដឹងមុនពេលដែល ក្រុមការងារចុះបង្ក្រាបត្រូវបានគេចនឹងមកតែរថយន្តទទេមិនដូចសព្វមួយដងនោះទេ ។ លោកបន្តទៀតថាក្នុងការបង្ក្រាបនេះនៅមិនទាន់បានទូរលេខនៅឡើយទេ ព្រោះកំពង់អនុវត្តន៍នៅឡើយ ហើយក្នុងការចុះបង្ក្រាបនោះគឺចាប់ ពីរថ្ងៃទី23 ខែមិថុនា ឆ្នាំ2017នេះតទៅ ៕ ដោយ ៖មាស សុផាត
...