កម្លាំងប៉ូលិសបានហ្វឹងហាតធានាដល់សន្តិសុខជូនប្រធានាធិបតីចិនស៊ីជីងពីន ដែលនឹងត្រូវបំពេញទស្សនកិច្ចទៅកាន់កោះហុងកុងនាពេលខាងមុខ ។ កម្លាំងសន្តិសុខហុងកុងបានហាត់សមទប់ស្កាត់ ការបើករថយន្តសម្តៅទៅលើក្បួនរថយន្តរបស់ប្រធានាធិបតី។
សារព័ត៌មានហុងកុងនៅថ្ងៃតី២៦ខែមិថុនា បានផ្សាយថាកម្លាំងប៉ូលិសការពារ FEGមានតួនាទី ការពារក្បួនរថយន្តរបស់ប្រធានាធិបតីស៊ីជីងពីង។ តាមគម្រោង ប្រធានាធិបតីចិននឹងទស្សនកិច្ចទៅកាន់ កោះហុងកុងនៅថ្ងៃទី២៩ខែមិថុនា ខាងមុខក្នុងរយៈពេល៣ថ្ងៃ នឹងចូលរួមខួប ២០ឆ្នាំថ្ងៃដែលហុងកុងត្រូវបានរដ្ឋាភិបាលអង់គ្លេសសងទៅប្រទេសចិនវិញ នាថ្ងៃទី១ខែកក្កដា ខាងមុខ។
ពលរដ្ឋហុងកុងមួយចំនួនធំបានប្រឆាំងនិងរដ្ឋាភិបាលចិនដីគោក ដេលគ្រប់គ្រងលើ ប្រពន្ធរដ្ឋបាននៅលើកោះនេះ។ ពលរដ្ឋហុងកុងចង់មានការគ្រប់គ្រង ដោយស្វាយត្ន និង ជ្រើសរើសមេដឹកនាំដោយខ្លួនឯង មិនមែនជ្រើសចេញពីប្រទេសចិននោះឡើយ។
ក្រុមអ្នកឯកទេសានបញ្ចាក់ថា ដំណើរទស្សនកិច្ចនោះ អាចនឹងបញ្ចេះឱ្យមានភាពតានតឹងខ្លាំង ព្រោះពលរដ្ឋហុងកុងភាគច្រើន យល់ថាប៉េកាំង កំពុងលូកដៃកាន់ជ្រៅមកក្រសោបដែនកោះនិង លេបត្របាក់សេរីភាពហុងកុងកាន់តែខ្លាំងឡើងៗ។
គ្រប់គ្នារង់ចាំដំណើរទស្សនកិច្ចលើកដំបូងរបស់លោកប្រធានាធិបតីស៊ីជិនពីង នៅហុងកុងនាឱកាសថ្ងៃខួប២០ឆ្នាំនៃការបញ្ចប់អាណានិគមកិច្ចអង់គ្លេសលើហុងកុងណាស់ ប៉ុន្តែគ្មានអ្នកទទួលខុសត្រូវនយោបាយណាម្នាក់ហ៊ានអះអាង ដោយច្បាស់លាស់ទេនៅដំណាក់កាលនេះ។ អ្នកនាំពាក្យរដ្ឋាភិបាលក៏បានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីដែរ !
ប៉ុន្តែបើតាមសារព័ត៌មាន South China Morning Post ប្រធានាធិបតីចិនស៊ីជីនពីងពិតជានឹងអញ្ជើញទៅហុងកុងជាលើកទីមួយមែន ដោយនឹងអញ្ជើញទៅត្រួតពិនិត្យមូលដ្ឋានយោធានៃកងទ័ពប្រជាមានិតចិន នៅភាគកណ្តាលនៃកោះផងនិងការដ្ឋានសាងសង់ដែលជាផែនការដ៏សំខាន់ៗផង។ លោកស៊ី ជីនពីងនិងភរិយានឹងទៅដល់ហុងកុងនៅថ្ងៃព្រហស្បតិ៍ទី ២៩មិថុនារហូតដល់ថ្ងៃទី ១ កក្កដា ដែលត្រូវចំថ្ងៃខួប២០ឆ្នាំគត់នៃការប្រគល់ហុងកុងមកឱ្យចិនវិញ។ នេះបើតាមលម្អិតរបស់សារព័ត៌មានដដែល។
ដំណើរទស្សនកិច្ចនេះ ប្រព្រឹត្តទៅជួនចំពេលដែលបណ្តាជនហុងកុងជាច្រើន មានអារម្មណ៍ថាប៉េកាំងកំពុងពង្រឹងឥទ្ធិពលគ្របដណ្តប់លើដែនកោះ។ ក្តីព្រួយបារម្ភរីកធំធាត់ខ្លាំង រហូតដល់ក្រុមអ្នកជ្រុលនិយមខ្លះចង់ប៉ះបោរទាមទារឯករាជ្យឱ្យហុងកុងតែម្តង។ ចលនាបាតុកម្មស្វាគមន៍ដំណើរមកដល់របស់លោក ស៊ីជីនពីងបានត្រៀមចុះថ្នល់ជាស្រេចហើយ !
សូមបញ្ជាក់ថា ឡុងដ៍បានប្រគល់ហុងកុងឱ្យចិនគ្រប់គ្រងវិញនៅឆ្នាំ១៩៩៧ ជាមួយកិច្ចសន្យាធានាសេរីភាពហុងកុងតាមគោលការណ៍ រដ្ឋមួយប្រព័ន្ធពីរ។ ហុងកុងត្រូវស្ថិតក្នុងលក្ខន្តិកៈពិសេសនេះ រយៈពេល៥០ឆ្នាំពោលគឺហុងកុង ជាតំបន់មានសេរីភាពខ្លាំងជាងគេបង្អស់នៅចិនរហូតដល់ឆ្នាំ២០៤៧។ ប៉ុន្តែបើយោលទៅលើឥទ្ធិពល និងទង្វើលូកដៃរបស់ប៉េកាំងមកលើហុងកុងតាមរយៈការធ្វើកំណែទម្រង់នយោបាយ រារាំងអ្នកជាតិនិយមជ្រុលមិនឱ្យចូលអង្គុយលើអសនៈសភានៅហុងកុង គោលការណ៍នេះហាក់កំពុងផ្អៀងទៅខាង “រដ្ឋតែមួយ” ជាងខាង “ប្រព័ន្ធពីរ”៕