ស្ថានភាពនៅឧប្បទ្វីកូរ៉េកាន់តែតានតឹងពីមួយថ្ងៃទៅមួយថ្ងៃពិសេសក្រោយការស្លាប់និស្សិតអាមេរិក ធ្វើឲ្យអាមេរិកត្រៀមលក្ខណវាយប្រហារទៅលើកូរ៉េខាងជើង។ ប៉ុន្តែការវាយប្រហារនោះអាចនឹងកើតឡើងក្រោយពេលដែលអាមេរិក ដាក់ពង្រាយប្រព័ន្ធមីស៊ីការពាររួចរាល ស្ថានភាពនៅឧប្បទ្វីកូរ៉េអាចនិងប្រែប្រួលអាមេរិកអាចវាយប្រហារទៅលើប្រទេសនេះ។
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧នេះថា នៅពេលនេះសហរដ្ឋអាមេរិកបានដាក់ពង្រាយប្រព័ន្ធខែលការពារគ្រាប់មីស៊ីលបានចំនួន ៦គ្រឿងហើយ នៅសល់ចំនួន ៤គ្រឿងទៀត ដែលកំពុងមានការសម្រេចផ្អាកដំណើរការដំឡើងពីប្រទេសកូរ៉េខាងត្បូងយ៉ាងណាមិញចំណុចដ៏សំខាន់នេះនឹងត្រូវបានលាតត្រដាងក្រោយជំនួបកំពូលរវាងថ្នាក់ដឹកនាំទាំងពីរ។
បច្ចុប្បន្នព្រឹទ្ធសភាសហរដ្ឋអាមេរិកបានជំរុញឲ្យលោកប្រធានាធិបតីដូណាល់ ត្រាំប្រើប្រាស់កិច្ចប្រជុំកំពូលជាមួយនឹងប្រធានាធិបតីកូរ៉េខាងត្បូងលោកមូនជេអ៊ីនដែលនឹងធ្វើឡើងក្នុងពេលខាងមុខនេះពិភាក្សានិងពន្លឿនការដាក់ពង្រាយប្រព័ន្ធខែលការពារគ្រាប់មីស៊ីលអាមេរិក (THAAD) ។
សមាជិកព្រឹទ្ធសភាអាមេរិកចំនួន ១៨រូប បានធ្វើសំណើរួមគ្នាមួយទៅកាន់លោកប្រធានាធិបតីដូណាល់ ត្រាំហើយសំណើរនោះដែរធ្វើឡើងបន្ទាប់ពីក្រុមព្រឹទ្ធសភាមួយក្រុមដែលមានសមាជិកចំនួន ១៩រូប បានណែនាំពាក់ព័ន្ធនឹងដំណោះស្រាយមួយដើម្បីជាការសាទរដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីកូរ៉េខាងត្បូងមូនជេអ៊ីននិងដោយមានការចាប់អារម្មណ៍ខ្ពស់ ជុំវិញកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំទាំងពីរ៕
