បុរស ២នាក់ចងព្យួកធ្វើអាត្តឃាតបានសម្រេចផ្សេងគ្នាក្នុងថ្ងៃតែមួយ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ បុរស២នាក់ដែលគេអះអាងមានជំងឺសសៃប្រសាទរាំរ៉ៃជាយូឆ្នាំមកហើយនោះ បានយកអាវ និងក្រម៉ាចងព្យួកធ្វើអាត្តឃាត់បានសម្រេចរៀងៗខ្លួនផ្សេងគ្នា បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្តកិច្ចចុះពិនិត្យ។

លោក វរសេនីយ៍ត្រី ញឹុក បាន មេបញ្ជាការកងរាជអាវហត្ថនៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកកណ្ដៀងបានឲ្យដឹងថា នៅវេលាម៉ោង២ និង៣០នាទី រសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចសសរកន្លោងលើផ្ទះ ស្ថិតក្នុងភូមិព្រៃក្តីក្រោម ឃុំ.ស្រុកកណ្ដៀង មានករណីយកក្រម៉ាចងព្យួកទៅនឹងសសរកន្លោងលើផ្ទះធ្វើអាត្តឃាតបានសម្រេចមួយលើក ជនរងដែលគេអះអាងមានជំងឺសសៃប្រសាទឈ្មោះ សុត មាន ភេទប្រុស អាយុ ៣៨ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន មានទីលំភូមិ.ឃុំកើតហេតុខាងលើ។

ដោយឡែក៖ លោក វរសេនីយ៍ត្រី ពុធ ប៊ុនឈឿន មេបញ្ជាការនៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកវាលវែងបានឲ្យដឹងថា នៅដើមឈើព្រំចំការត្រង់ចំណុចត្រពងពង្ស ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ក៍មានករណីយកអាវដៃវែងចងព្យួកលើដើមឈើធ្វើអាត្តឃាតមួយលើកដែរ ដែលជនរងគ្រោះត្រូវបានគេអះអាងមានជំងឺសសៃប្រសាទរាំរ៉ៃជាយូឆ្នាំមកហើយនោះ ដូចនឹងបុរសខាងលើនោះដែរឈ្មោះ កែវ សឿន ហៅចិន ភេទប្រុស អាយុ ៥៤ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្នរស់នៅចំណុចអូរដេកា ស្ថិតក្នុងភូមិ.ឃុំកើតហេតុខាងលើ។

លោក វរសេនីយ៍ត្រី មេបញ្ជាការនៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកទាំង ២ខាងលើឲ្យដឹងបន្តទៀតថា ករណី​ចង​ព្យួកធ្វើអាត្តឃាតបានសម្រេចផ្សេងៗគ្នាក្នុងថ្ងៃថ្ងៃតែមួយនេះ សមត្តកិច្ចស្ថាប័នពាក់ព័ន្ធសុទ្ធតែបានចុះដល់កន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យជាក់ស្តែង និងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ខ្ពស់ រួចទើបយើងធ្វើការរបាយការណ៍កំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីទទួលយកទៅចាត់ចែងតាមនីតិវិធីប្រពៃណីខ្មែរ៕  បឹុម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print