ចូលផឹកកាហ្វេបន្លំលួចទូរស័ព្ទ  ម្ចាស់ហាងចាប់ប្រគល់ឲ្យនគរបាល

ចែករំលែក៖

ភ្នំពេញ ៖ ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានកម្លាំងនគរបាល​ប៉ុស្តិ៍ស្រះចកឃាត់ខ្លួន កាលពីវេលាម៉ោង៧យប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧នៅ ផ្ទះលេខ៩D1 ផ្លូវលេខ៦១ ភូមិទី១០ សង្កាត់ស្រះចក ខណ្ឌដូនពេញ បន្ទាប់ពីរូបគេបន្លំលួចទូរសព្ទដៃ នៅ​ក្នុង​ហាងកាហ្វេ យីហោ៨៨៨ ផ្ទះខាងលើនេះ។

សមត្ថកិច្ចបានឲ្យដឹងថាចោរលួចទូរស័ព្ទដែលត្រូវឃាត់ខ្លួនឈ្មោះ លឹម រស្មី ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិពោធិ៍មង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ។ រីឯជនរងគ្រោះឈ្មោះ វិន សុផាត ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់កាហ្វេ មានទីលំនៅផ្ទះលេខ៩ដេ ផ្លូវលេខ៦១ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

ជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុគាត់បានទុកទូរស័ព្ទម៉ាកអាយហ្វូន 6PLUS. ពណ៌ទឹកមាស​សាកថ្មនៅលើតុ ហើយត្រូវជនសង្ស័យរូបនេះចូលផឹកកាហ្វេបន្លំលួច បម្រុងជិះម៉ូតូចេញតែគាត់ដឹងខ្លួនទានក៏ឃាត់ខ្លួនឲ្យសមត្ថកិច្ចតែម្តង ។

ក្រោយពីឃាត់ខ្លួន សមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្រះចក​បានដកហូតវត្ថុតាងមាន ទូរស័ព្ទដៃម៉ាកអាយហ្វូន 6PLUS. ពណ៌ទឹកមាសរបស់ជនរងគ្រោះហើយបានប្រគល់ឲ្យ​ម្ចាស់ដើម​វិញ និងម៉ូតូម៉ាកវ៉េវពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1H-0012 ជាម៉ូតូរបស់ជនសង្ស័យត្រូវបានរក្សាទុកបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕ ប្រាថ្នា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print