ប៉ោយប៉ែត ៖ បុរសម្នាក់បើកម៉ូតូក្នុងល្បឿនលឿន ឡើងជែងម៉ូតូមួយគ្រឿតទៀតស្របទិសមិនផុតទាក់ដៃចង្កូត ជ្រុលបុករថយន្តរងរបួសធ្ងន់កាលពីរសៀលថ្ងៃទី២៧ខែមិថុនាឆ្នាំ២០១៧តាមបណ្ដោយផ្លូវជាតិលេខ៥ ផ្លូវបំបែកជាបីត្រង់ចំណុចមុខភោគជនីដ្ឋានអង្គរជាយដែនឋិតក្នុងភូមិគីឡូត៏ម៉ែត្រលេខ៤៤សង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចប្រាប់ថាៈមុនដំបូងមានម៉ូតូ០១គ្រឿងម៉ាកហុងដាទ្រីមសេ១២៥ ពណ៏ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1K-0147 បើកបរដោយឈ្មោះ ម៉ៅ យ៉ុន ភេទប្រុស អាយុ២០ឆ្នាំ រស់នៅក្នុងភូមិអូរល្ហុង ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បើកបរពីលិចទៅកើតបានឡើងជែងម៉ូតូ០១គ្រឿងទៀតដែលបើកពីមុខ ហើយឡើងជែងមិនផុតបានទាក់ដៃចង្កូតគ្នាក៏ដួលទៅប៉ះនិងរថយន្តធុនធំ០១គ្រឿង ពណ៏ខៀវ ពាក់ស្លាកលេខ ស្វាយរៀង 3A-0626 (ពុំស្គាល់អត្តសញ្ញាណអ្នកបើកបរ រត់គេចខ្លួន) ដែលបើកបរពីកើតទៅ លិច(ច្រាសទិសគ្នានិងម៉ូតូ)ក្នុងល្បឿនយឺតៗបណ្តាលអោយគ្រោះថ្នាក់តែម្តង។
សមត្ថកិច្ចបញ្ជាក់ថាៈករណីនេះបណ្តាលអោយរងរបួសអ្នកបើកបរម៉ូតូឈ្មោះ ម៉ៅ យ៉ុន (របួសលើជើងខាងឆ្វេង)ហើយត្រូវបានរថយន្តកាម៉ាដឹកយកទៅពេទ្យ*។
ចំណែករថយន្តខូចខាតកាងមុខបន្តិចចំណែកម៉ូតូខូចខាតផ្នែកខាងមុខក្រោយពីវាសវែងយាន្តទាំងពីរបានទៅរក្សាទុកនៅអធិការដ្ឋានដើម្បីដោះស្រាយ។ចំពោះម្ចាស់ម៉ូតូរងបួសបាក់ជើងត្រូវកម្លាំងសមត្ថកិច្ចអនន្តរាគមន៏ហៅរថយន្តដឹកមកសង្គ្រោះនៅមន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែត។ អ្នកឃើញហេតុការរួមទាំងអ្នកធ្វើដំណើរបានលើកឡើងថាមិនគួរនាំគ្នាជិះក្នុងល្បឿនលឿនក្នុងពេលស្ថានភាពគ្រោះថ្នាក់នោះទេគួរតែនាំគ្នាគោរពច្បាប់ចរាចរណ៏ទាំងអស់គ្នាដើម្បីសុវត្តិភាពក្នុងការធ្វើដំណើរទាំងរថយន្តទាំងម៉ូតូ ៕ វណ្ណា