ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តគ្រឿងនិងមានស្ត្រីម្នាក់រួមដំណើរជមួយសង្ស័យស្រវឹង បានបោះពួយក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តកូរ៉េដែលមានលក់ម្ជូរនិងភេសជ្ជៈគ្រប់មុខ ហើយរុញផ្ទប់ម៉ូតូ២គ្រឿងនិងទូរលក់ទូរស័ព្ទ ព្រមទាំងសម្ភារៈជួលជុលម៉ូតូ តែមិនបណ្តាលអោយមនុស្សរងរបួសអ្វីនោះទេ ។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១០និង
០០នាទីយប់ថ្ងៃទី២៧ខែមិថុនា២ឆ្នាំ២០១៧នៅលើកំណាត់ផ្លូវ២០០៤ មុខហាងទូរស័ព្ទ ឌុក កុម្ភៈ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
រថយន្តបង្ករម៉ាកហុងដារ CRV ពណ៍ទឹកមាសពាក់ស្លាកលេខ2U-0487 ចំណែករថយន្តលក់ម្ជូរនិងភេសជ្ជៈគ្រប់មុខពាក់ស្លាកលេខភ្នំពេញ2E-5236រីឯម៉ូតូ២គ្រឿងទៀតដែលខូចខាត ១គ្រឿងម៉ាក ស្ស៊ុយស៊ីគី ឡេត ពណ៍សពាក់ស្លាកលេខភ្នំពេញ 1R-5892 និងមួយគ្រឿងទៀតម៉ាកវីវ៉ាពណ៍ខ្មៅ1D-3098។
តាមសាក្សីពីកន្លែងកើតហេតុ បានឲដឹងថានៅមុន
ពេលកើតហេតុគេឃើញរថយន្តបង្ករបើកបរទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណុកកើតហេតុ ក៏ជ្រុលទៅបុករថយន្តកូរ៉លក់ម្ជូរនិងភេសជ្ជៈកំពុងឈប់ចតនៅមុខហាងទូរស័ព្ទ ឌុក កុម្ភៈ ហើយរថយន្តបង្ករមិនទាន់អស់ល្បឿនបានរុញរថយន្តកូរ៉េបុកម៉ូតូ២គ្រឿងខាងលើរួមនិងទូរលក់ទូរស័ព្ទព្រម
ទាំងសម្ភារៈជួលជុលម៉ូតូមួយចំនួនធំ តែមិនបណ្តាលអោយមនុស្សគ្រោះថ្នាក់ដោយគេចចេញទាន់។
ក្រោយកើតហេតុបុរសបើកបររថយន្តបង្ករចេញមកទាំងភាពស្រវឹងរករឿងគេឯងព្រមទាំងអ្នកសារព័ត៍មានផងដែរ បន្ទាប់មកទើបមានសមត្ថកិច្ចមូលដ្ធាននិងជំនាញចរាចរណ៍ខណ្ឌចុះមកអន្តរាគមន៍សម្រួលកន្លែងដោយឃាត់អ្នកបើកបរ ទុកប្រគល់អោយជំនាញចរាចរណ៍ក្រុង ចំពោះករណីខាងលើនេះសមត្ថកិច្ចជំនាញចរាចរណ៍ជើងគោករាជធានីភ្នំពេញមកវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំការដោះស្រាយនៅពេលក្រោយ៕ សុខាសែនជ័យ
...