ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើងបន្ទាប់ពីមានបុរសជនជាតិវៀតណាមម្នាក់ ដោយសារតែខឹងប្រពន្ធដេញចេញពីផ្ទះនិងមិនត្រូវគ្នាផងដែរនោះ ក៏សមេ្រចចិត្តចងករសម្លាប់ខ្លួននៅហាងខារ៉ាអូខេ យីហោគ្រួសារMy Loev169 ។
ករណីខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចហាងខារ៉ាអូខេវៀតណាម យីហោគ្រួសារMy Loev169 នៅផ្ទះ114អឺ០ ផ្លូវលេខ13ជាន់2 បន្ទាប់៨ សង្កាត់ផ្សារកណ្តាលទី1 ខណ្ឌដូនពេញ ។
អត្តសញ្ញាណជនរងគ្រោះឈ្មោះឡៃ ថែហៀវ ភេទប្រុសឆ្នាំកំនើត1987ជនជាតិវៀតណាមមុខរបរ ចុងភៅ កាន់លិខិតឆ្លងដែនលេខC0820956 ។
ប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គឺបុគ្គលិកដែលធ្វើការជាមួយគ្នា មិនឃើញជនរងគ្រោះចុះមកក្រោម ដោយមានការសង្ស័យក៏ឡើងទៅមើលក្នុងបន្ទប់កើតហេតុ ពេលទៅដល់ក៏បានទ្វារចូលទៅ ស្រាប់តែប្រទះឃើញជនរងគ្រោះអង្រឹង ចងក៏ជាមួយទំពួកកង្ហើរស្លាប់បាត់ទៅហើយ ។ភ្លាមនោះបុគ្គលិកដែលឃើញហេតុការណ៍នេះរត់ចុះមកក្រោមវិញ និងស្រែកឆោឡោបង្កឲ្យភ្ញាក់ផ្អើលដល់សមត្ថកិច្ចតែម្តង ។
ក្រោយកើតហេតុសមត្ថកិច្ចបង្កើតគណៈកម្មាការត្រួតពិនិត្យលើសាកសព សន្និដ្ឋានជនរងគ្រោះស្លាប់ដោយសារចងក ធ្វើអត្តឃាតខ្លួនឯងពិតប្រាកដមែន ៕