ខេត្តឧត្តរមានជ័យ ៖ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ នៅវេលាម៉ោង១៥និង៤០នាទី មានករណីផ្ទុះគ្រាប់ ៦០មិលិម៉ែត្រ ត្រង់ចំនុចទំនប់តាប៉ក ខាងកើតភូមិខ្ទុំ សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ចំងាយប្រហែល ៣គីឡូម៉ែត្រ បណ្តាលអោយស្លាប់នៅកន្លែងកើតហេតុ
។សមត្ថកិច្ច បានអោយដឹងថា ជនរងគ្រោះមាន ឈ្មោះ យិញ យឿប ភេទប្រុស អាយុ ៦៩ឆ្នាំ រស់នៅភូមិខ្ទុំ សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
សមត្ថកិច្ច បានអោយដឹងទៀតថា មូលហេតុ ជនរងគ្រោះកាដំបូកចំគ្រាប់កប់ក្នុងដីបណ្តាលឲ្យផ្ទុះស្លាប់តែម្តងទៅ។
បច្ចុប្បន្ន ក្រោយពីសមត្ថកិច្ច ជំនាញបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការត្រួតពិនិត្យឃើញថា ជនរងគ្រោះពិតជា ត្រូវបានស្លាប់ដោយសារផ្ទុះគ្រាប់ពិតប្រាកដម៉ែន រួចហើយសមត្ថកិច្ចយើង បានប្រគល់សពទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប៉ែន នួន
...