ក្រុមអាជីវករផ្សារប៉ាហ៊ីរិះគន់មន្រ្តីកាំកុងត្រូល ពិនិត្យតែទំនិញលក់ដូរក្នុងផ្សារ ទំនញដឹកទាំងរថយន្តរាប់សិបគីឡូហូរចូលទឹកដីខ្មែរ តាមច្រកទ្វារអន្តរជាតិព្រំ គ្មានការពិនិត្យ

ចែករំលែក៖

ខេត្តប៉ៃលិន ៖ ជាការពិតបញ្ហាសុខភាពគឺជារឿងសំខាន់បំផុត ។ ជាក់ស្តែងមន្ដ្រីកាំកុងត្រូល ខេត្តប៉ៃលិន និងខាងមន្ទីរពាណិជ្ជកម្ម បានចុះមកត្រួតពិនិត្យ និងចាប់ទំនិញដាក់លក់ដូរនៅតាមតូបនានាក្នុងផ្សារ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ ។

ទន្ទឹមនឹងនោះ ក្រុមអាជីវករលក់ដូរម្ហូបអាហារ នៅក្នុងផ្សារ និងខាងមុខក្បែរផ្សារសាមគ្គី ហៅប៉ាហ៊ីជាច្រើននាក់បានសម្តែងនូវការមិនពេញចិត្តចំពោះការដើរ ត្រួតពិនិត្យ និងចាប់​ទំនិញ​របស់កាំកុងត្រូលសាខាខេត្តប៉ៃលិន ។ ដោយពួកគាត់បានលើកឡើងថា មន្ដ្រីយកាំកុងត្រូលខេត្តប៉ៃលិន និងខាងមន្ទីរពាណិជ្ជកម្ម ពូកែដើរពិនិត្យ និងចាប់ទំនិញ ដែល ពួកគេទិញពីឈ្មួញយកទៅលក់ដូរនៅតាមតូបនានាក្នុងផ្សារ ។ ចំណែកទំនិញឈ្មួញដឹកតាមម៉ូតូ និងរថយន្តរាប់សិបគីឡូ ហូរចូលមកក្នុងទឹកដីខ្មែរ តាមច្រកទ្វារអន្តរជាតិព្រំ ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ អត់ធ្លាប់ឃើញខាងកាំកុងត្រូល ឬមន្រ្តីជំនាញណា មួយធ្វើការត្រួតពិនិត្យឱ្យបានដិតដល់ ឬចាប់នោះឡើយ ពោលគឺម្ហូបអាហារមួយចំនួនមានសារធាតុគីមី ។

ក្រុមអាជីវករបន្តថា ក្នុងការលក់ដូររាល់ថ្ងៃ ដូចជាម្ហូបអាហារ មឹក បង្កង បង្គារ ជាដើម ដែល ពួកគេទិញពីឈ្មួញនាំចូលមកពីប្រទេសថៃ តែងតែព្រួយបារម្ភខ្លាចក្រែងខាងកាំកុងត្រូលចាប់​យក​ទៅបោះចោល ខណៈពិនិត្យឃើញមានសារធាតុគីមី ឬគេចោទថាខូចគុណភាពជាដើម ។

ពួកគាត់បានដាក់ការសង្ស័យទៅលើខាងកាំកុងត្រូលដើរចាប់ទំនិញជាញឹកញាប់ធ្វើឱ្យប្រជាពលពិបាករកស៊ី ឬ និយាយបានម្យ៉ាងទៀតថា «គោះទឹកឲ្យត្រីចូកស៊ូង» ។ យ៉ាងណាក្នុងមួយថ្ងៃៗមានម៉ូតូរាប់សិបគ្រឿងត្រូវបានពួកគេដឹកជញ្ជូន​ទំនិញចូលមកពីប្រទេសថៃ គ្មានជំនាញពាក់ព័ន្ធណាមកត្រួតពិនិត្យឡើយ ។

ផ្ទុយទៅវិញ នៅពេលពួកគាត់ទិញបន្តពីឈ្មួញដឹកចូលមកលក់ក្នុងខេត្តប៉ៃលិន តាមច្រកទ្វារ អន្តរជាតិព្រំ បែរជាខាងមន្រ្តីកាំកុងត្រូលចុះមកត្រួតពិនិត្យ​ដោយបានដកហូតគ្រឿងឧបភោគ បរិភោគ ក្រោមលេសរកឃើញមានសារធាតុគិមី ។ ពោលគឺតូបធំៗនិងក្រុមឈ្មួញរកស៊ី នាំទំនិញចូលពីច្រកអន្ដរជាតិព្រំយកមកស្តុកទុកនៅនឹងផ្ទះក្បែផ្សារ អត់ឃើញមានមន្រ្តី ជំនាញអស់នោះចុះមកត្រួតពិនិត្យអ្វីនោះឡើយ ៕ ជាយក្រុង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print