ខេត្តកណ្តាល៖នៅម៉ោង៩និង០០នាទីព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ ការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានចុះសហការ ជាមួយ អង្គភាពCMAC ដឹកយកគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលបន្សល់ទុកពីសម័យសង្គ្រាមក្នុងទស្សវត្សឆ្នាំ៧០ ដែលគាំទ្រដោយសហរដ្ឋអាមេរិក នៅចំណុចដាក់ទូក ភូមិគរគីធំ ឃុំគរគីធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល គឺជាប្រភេទគ្រាប់ទម្លាក់ MK៨២ប្រវែង១៥០m ទម្ងន់២២៧kg មុខកាត់២៧៣cm ។
សូមបញ្ចាក់ថា៖ ក្នុងឆមាសទី១ នេះ នគរបាលស្រុកកៀនស្វាយ ខេត្តកណ្តាលបានរកឃើញ គ្រាប់ប្រភេទនេះសរុបចំនួន៦គ្រាប់ហើយ៕
...
ដោយ៖ ជឺ តុងឡេង