នគរបាលក្រុងសំរោង ឃាត់ខ្លួនជនសង្ស័យជួញដូរថ្នាំញៀនម្នាក់

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ បុរសម្នាក់ត្រូវខាងកងកំលាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងសំរោងបានធ្វើការឃាត់ខ្លួននៅថ្ងៃទី៣៨ ខែមិថុនា ឆ្នាំ២០១៧ ក្រោយពីសមត្ថកិច្ចសង្ស័យនិងធ្វើការឆែកឆេរកឃើញនូវសារធាតុញៀនប្រភេទយ៉ាម៉ាចំនួន៦គ្រាប់ និងរឹបអូសម៉ូតូមួយគឿង។

សមត្ថកិច្ចបានអោយដឹងថា៖ មុននឹងឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អាង វាត ភេទប្រុស អាយុ៤៧ឆ្នាំរស់នៅភូមិអូរឫស្សី សង្កាត់កូនគ្រាល ក្រុងសំរោងដោយកងកំលាំងបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្មាច់ នៃអធិការដ្ឋាននគរបាលក្រុងសំរោង បានចេញល្បាតក្នុងមូលដ្ឋានសង្កាត់អូរស្មាច់ ដើម្បីរក្សាសន្តិសុខជូនប្រជាពលរដ្ឋ ។

លុះមកដល់ចំណុចផ្លូវលេខ១១ ស្ថិតក្នុងភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង ក៏បានប្រទះឃើញមនុស្សម្នាក់ ដោយមានការសង្ស័យក៏បានស្ទាក់ធ្វើការសួរនាំ ស្រាប់តែជននោះបានបោះចោលនូវកូនថង់មួយកញ្ចប់ចេញពីខ្លួន ពេលនោះកម្លាំងនគរបាលបានត្រួតពិនិត្យរកឃើញមានថ្នាំញៀនប្រភេទ យ៉ាម៉ាគ្រាប់ចំនួន៦គ្រាប់ ក្នុងកូនថង់នោះ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើតែម្ដង។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើបានបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនតាមនិតិវិធី ៕

...

ដោយ៖ ប៉ែន នួន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print