៥០ខែលោក ប៉ា សុជាតិវង្ស ក្នុងអាណត្តិការងារជាអភិបាលរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ លោក ប៉ា សុជាតិវង្ស អតីតអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងលើPage Facebook របស់លោកថា៖ ថ្ងៃនេះ ខ្ញុំបានបញ្ចប់ បេសកកម្មរយៈពេល៥០ខែ ក្នុងអាណត្តិការងារជាអភិបាលរាជធានី ស្របតាមច្បាប់ ដែលកំណត់ មន្ត្រីមុខងារសាធារណៈ ត្រូវចូលនិវត្តន៍ក្នុងអាយុ៦០ឆ្នាំ។ លោក ប៉ា សុជាតិវង្ស ថ្លែងបែបនេះ បន្ទាប់ពីពិធីប្រកាស លោក ឃួង ស្រេង ចូលកាន់តំណែងជាអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧។

លោកបន្តថា៖ ពិធីផ្ទេរតំណែងថ្ងៃនេះ ដោយមានការអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ លោកឃួង ស្រេង អភិបាលរងរាជធានី ត្រូវបានតែងតាំង ជាអភិបាលរាជធានី ដើម្បីបន្តដឹកនាំរដ្ឋបាលរាជធានីតទៅមុខទៀត។

លោកបានផ្តាំផ្ញើរថា៖ សូមបងប្អូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បុគ្គលិកកម្មករ និងប្រជាពលរដ្ឋ បន្តគាំទ្រ និងចូលរួមការពារ និងអភិវឌ្ឍន៍រាជធានីយើងថែមទៀត ប្រកបដោយមោទនភាព និងក្តីសង្ឃឹមប្រកបដោយសុទិដ្ឋិនិយម ទីក្រុងយើងនឹងដោះស្រាយបាននូវរាល់ការប្រឈមនានា ដោយជោគជ័យ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print